Home
Breaking News
Loading...
Friday, November 11, 2016

Info Post
លោក Lee Tae Hoo គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានជំនឿចិត្តទៅលើខ្សែប្រយុទ្ធជួរមុខរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងអាចជួយក្រុមមានទម្រង់លេងល្អប្រសើរបានមួយកម្រិតក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup នៅមីយ៉ាន់ម៉ា។
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានត្រឡប់មកពីហ្វឹកហាត់នៅក្លឹប Fujieda MYFC លីគលំដាប់ទី៣ របស់ជប៉ុនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយកីឡាកររូបនេះបានចូលរួមហ្វឹកហាត់ជាមួយជម្រើសជាតិវិញនាថ្ងៃទី៩ ខែវិច្ឆិកា។
លោក Lee Tae Hoo បានឲ្យដឹងថា ជាការពិត វឌ្ឍនាកា ទៅហ្វឹកហាត់នៅជប៉ុនពិតជាមានអំណោយផលដល់ក្រុមទាំងមូល ដែលកំពុងមានទម្រង់លេងធ្លាក់ចុះជាងកាលប្រមូលផ្ដុំលេងវគ្គជម្រុះ។ តារាឆ្នើមរូបនេះទទួលបានការហ្វឹកហាត់ដិតដល់ និងប្រឹងប្រែងហ្វឹកហាត់ខ្លាំង ព្រមទាំងអាចជួយក្រុមបានច្រើនជាក់ជាមិនខាន។
លោកបន្ថែមថា កាលលេងវគ្គជម្រុះ វឌ្ឍនាកា មានបញ្ហាក្រពះតិចតួច ដែលធ្វើឲ្យប៉ះពាល់ដល់ការហ្វឹកហាត់ ប៉ុន្តែនៅពេលនេះបញ្ហារបស់គេបានប្រសើរឡើងហើយ។ ហេតុនេះលោកជឿថា កីឡាកររូបនេះ នឹងបង្ហាញសមត្ថភាពកាន់តែខ្ពស់ក្នុងការលេងពានរង្វាន់ខាងលើ។
ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរទៅប្រទេសសិង្ហបុរីវេលាម៉ោង៩:៣០នាទីព្រឹកមិញនេះ ដើម្បីប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតជាមួយប្រទេសមួយនេះ។ រួចបន្តដំណើរទៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី១៥ ខែឆ្នាំដដែល ដើម្បីចូលរួមប្រកួតពានរង្វាន់ 2016 AFF Suzuki Cup ជាមួយប្រទេសបីផ្សេងទៀតរួមមាន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម៕

0 comments:

Post a Comment

 
More »