ខ្សែបម្រើស្លាបរបស់ក្រុម Galatasaray និយាយថាគាត់ចូលចិត្តធ្វើការជាមួយលោក Jose Mourinho នៅ Manhcester United ។
កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ទឹកដី Old Trafford ក៏ដូចជាទៅក្រុម Chelsea និង Arsenal ផងដែរ ។
កីឡាករអន្តរជាតិរបស់ព័រទុយហ្គាល់ក្រោមអាយុ២១ឆ្នាំរូបនេះ មានទម្រង់លេងល្អបំផុតក្នុង រដូវកាលនេះ ហើយខ្សែបម្រើរូបនេះ ជឿជាក់ថារបៀបលេងរបស់គេ នឹងសាកសមបំផុតក្នុងក្របខ័ណ្ឌ Premier League ។
'កីឡាករទាំងអស់គួរតែចូលចិត្តធ្វើការជាមួយគាត់ [Mourinho],' Bruma បានប្រាប់ដល់សារព័ត៌មាន O Jogo ។
'វានឹងជាកិត្តិយសមួយសម្រាប់ខ្ញុំ ប៉ុន្តែនៅពេលដែលវាមិនទាន់កើតឡើង ខ្ញុំផ្ដោតអារម្មណ៍នៅទីនេះ [Galatasaray] ។ 'ខ្ញុំធ្លាប់លេងរួចហើយនៅប្រទេសអេស្ប៉ាញ ខ្ញុំគួរតែសាកសមបំផុតនឹងក្របខ័ណ្ឌបាល់ ទាត់នៅអង់គ្លេស' ៕
ប្រភព៖ Metro
ប្រភព៖ Metro


0 comments:
Post a Comment