Home
Breaking News
Loading...
Saturday, November 26, 2016

Info Post

ក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្លាក់ចេញពីពានរង្វាន់ AFF Suzuki Cup 2016​​ ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈប្រកួតចុងក្រោយចាញ់វៀតណាម ២-១ កាលពីវេលាម៉ោង៦ៈ៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ២០១៦នេះ ។

កីឡាករឆ្នើមរបស់វៀតណាម Cong Vinh Le បានទម្លាយសំណាញ់ទីក្រុមកម្ពុជា​ ១-០ ក្រោយពេលមិត្តរួម ក្រុមរបស់ខ្លួន​កីឡាករ Luat Truong Dimh ត្រូវបានដេញចេញពីការប្រកួត ដោយទទួលបានកាតក្រហម នៅនាទី១០ ក្នុងពេលចាប់ផ្ដើម។

ឈានដល់នាទី៥០​ ខ្សែការពាររបស់កម្ពុជា ណុប តុលា បានធ្វើរបូតគ្រាប់បញ្ចូលទីខ្លួនឯក ១គ្រាប់ទៀត នាំ ឱ្យវៀតណាមនាំមុខកម្ពុជា ២-០ ។

យ៉ាងណាក្រុមជម្រើសជាតិកម្ពុជា នៅតែបន្តសម្រុកវាយទៅលើក្រុមវៀតណាម រហូតដល់នាទី៦៥ ខ្សែបម្រើ របស់កម្ពុជា ជ្រឹង ពលរដ្ឋ បានបំបែកពង់មាន១គ្រាប់ជូនដល់ក្រុមរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីការប្រកួតនៃព្រឹត្តិការណ៍ AFF Suzuki Cup ត្រឹម វគ្គ៨ក្រុមចុងក្រោយនេះហើយ ខណៈក្រុមវៀតណាម និងក្រុមមីយ៉ាន់ម៉ា បានដឹកដៃគ្នាឡើងទៅវគ្គបន្តទៀត ៕

0 comments:

Post a Comment

 
More »