![]() |
| Antoine Griezmann តែងតែសួរ Paul Pogba អំពីការរស់នៅឯទឹកដី Old Trafford |
ក្លិប Atletico Madrid បានកំណត់គោលដៅលើកីឡាករ Thomas Lemar របស់ក្រុម Monaco សម្រាប់ជំនួសកីឡាករសក្ដានុពល Antoine Griezmann ដែលជាគោលដៅរបស់ក្រុមបិសាចក្រហម។ នេះបើ យោងតាមសារព័ត៌មាន Squawka ។
Griezmann បានបន្ថែមល្បឿននៃការរំពឹងទុកមួយ ជុំវិញការផ្ទេរដ៏មានសក្ដានុពលមួយទៅទឹកដី Old Trafford ដោយបានបង្ហាញកាលពីខែមុខថា គាត់តែងតែសួរ Paul Pogba អំពីការរស់នៅឯ Old Trafford ។
![]() |
| ខ្សែប្រយុទ្ធ Thomas Lemar របស់ក្រុម Monaco |
ក្រុមរបស់លោក Diego Simeone ត្រូវជាប់ពិន័យក្នុងដោះដូរកីឡាកររហូតដល់ឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានគេ រំពឹងថា នឹងត្រូវប្រជែងនឹងសេចក្ដីសម្រេចរបស់ FIFA ។ តាមរបាយការណ៍ថា ពួកគេនឹងចំណាញ៣០ លានផោន សម្រាប់នាំយកកីឡាករ Lemar ដើម្បីជំនួសការបាត់បង់ Antoine Griezmann ៕
ប្រភព៖ Metro



0 comments:
Post a Comment