ក្រុមបាល់ទាត់ណាហ្គាវើល រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកលីគកំពូលកម្ពុជា ដោយយកឈ្នះក្រុមទើបឡើងមកថ្មី
អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានស្វាយរៀង។ ចំណែក ខេមបូឌានថៃហ្គ័រ និង
ស៊ីម៉ាក់ ចែកគ្នាម្នាក់១ពិន្ទុ ក្រោយទទួលលទ្ធផលស្មើ ១-១ នៅកីឡដ្ឋានសៀមរាប។
អតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង
ផានី អ៊ីរដ្ឋា រកបានគ្រាប់បាល់នាំមុខឲ្យអគ្គិសនី នាទីទី១៤ ប៉ុន្តែ Atuheire Kipson តាមស្មើ ១-១ វិញភ្លាមៗ ។
ចូលដល់វគ្គទី២
អតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Kipson ដែលចូលរួមណាហ្គាវើលឆ្នាំនេះ
រកបាន ៣គ្រាប់បន្ថែមទៀត ជួយឱ្យណាហ្គាវើល ឈ្នះក្រុមអគ្គីសនីកម្ពុជា ៤-១
នាថ្ងៃបើកឆាក។
ដោយឡែក
ខេមបូឌានថៃហ្គ័រ និង ស៊ីម៉ាក់ ចែកគ្នាម្នាក់ ១ ពិន្ទុ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Timothy និង Michael Tutu ៕
ណាហ្គាវើល យកបាន៣ពិន្ទុពីអគ្គិសនីកម្ពុជា ខណៈខេមបូឌាថាយហ្គឺ និងស៊ីម៉ាក់ ចែកគ្នា១ពិន្ទុម្នាក់
Info Post


0 comments:
Post a Comment