Home
Breaking News
Loading...
Saturday, February 4, 2017

Info Post
យុវជនក្រុមបិសាចក្រហម Marcus Rashford មានឱកាសបង្ហាញខ្លួនតិចតូចក្នុងរដូវកាលនេះ ។

ខ្សែប្រយុទ្ធក្រុមគូប្រជែង Harry Kane បានជម្រុញឱ្យអ្នកចាត់ការ Jose Mourinho ផ្ដល់ឱកាសឱ្យកីឡាករ Marcus Rashford ឱ្យបានច្រើនបន្ថែមទៀត ។

យុវជនរបស់ Manchester United រូបនេះបានស៊ុតបញ្ចូលទី៦គ្រាប់ ក្នុងការចាប់ផ្ដើម១៦ប្រកួត ហើយបង្ហាញខ្លួនជាកីឡាករបម្រុងរហូតដល់១២លើក គ្រប់ការប្រកួតនារដូវកាលនេះ ។ ប៉ុន្តែគាត់ពិតជាលេងបានល្អ ក្នុងតំបន់ស្លាប ខណៈពេលដែល Zlatan Ibrahimovic គ្រប់គ្រងនៅតំបន់ប្រយុទ្ធកណ្ដាល ក្រោមការដឹក នាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ។

Kane ដែលធ្លាប់អត់ធ្មត់នៅក្រុម Tottenham Hotspur មុនពេលអភិវឌ្ឍន៍ខ្លួនដូចពេលនេះ ចង់ឃើញមិត្ត រួមក្រុមជម្រើសជាតិរបស់ខ្លួនលេងក្នុងតួនាទីកាន់តែធំជាងនេះ ។

គាត់បាននិយាយប្រាប់ Daily Mail ថាៈ វាគឺពិបាកសម្រាប់ Manchester United ដែលពួកគេធ្លាប់គ្រប់គ្រង លីកអស់រយៈពេលយ៉ាងយូរ ហើយរំពេចនោះត្រូវបានកន្លងផុត ។

ពួកគេកំពុងព្យាយាមដើម្បីទទួលបានមកវិញ ហើយពួកគេមានអារម្មណ៍ថា មានវិធីតែម្យ៉ាងគឺមានអ្នកចាត់ការល្អ និងទិញកីឡាករល្អៗ។ វាមិនមែនតែងតែដំណើរការនោះទេ ។

Marcus គឺជាកីឡាករអស្ចារ្យម្នាក់ ហើយសង្ឃឹមថាគាត់នឹងមិនខកខានក្នុងការលេងនោះទេ។ គាត់ត្រូវការឱកាស ហើយសង្ឃឹមថាគាត់នឹងទទួលបាន ។ ខ្ញុំសូមធានាថា មានកីឡាករយុវជនជាច្រើនក្នុងថ្នាលហ្វឹកហាត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ៕

ប្រភព៖ ManUnews


0 comments:

Post a Comment

 
More »