Home
Breaking News
Loading...
Thursday, November 17, 2016

Info Post

Arsene Wenger បានបញ្ជាក់ថា Hector Bellerin នឹងអវត្តមានមួយខែ ក្រោយរងរបួសជង្គង់ ដោយការ រារាំងដណ្ដើមបាល់ពី Danny Rose កំឡុងពេលជិតចប់ប្រកួតនៃជំនួបរវាងក្រុមក្នុងទីក្រុងឡុងខាងជើងជាមួយគ្នា (Derby Match) ។


Bellerin ត្រូវបានដកចេញពីកាតព្វកិច្ចអន្តរជាតិនៃក្រុមជម្រើសជាតិអេស្ប៉ាញក្រោមអាយុ ២១ឆ្នាំកាលពី សប្ដាហ៍មុខ ហើយត្រូវបានរំពឹងថានឹងអវត្តមានក្នុងប្រកួតសប្ដាហ៍នេះ ក្នុងជំនួបជាមួយក្រុម Manchester United ប៉ុន្តែស្ថានភាពរបួសដ៏ធ្ងន់ធ្ងរនេះ វាគឺតំណាងឧបសគ្គដ៏ធំមួយ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនិយាយថា 'Hector នឹងខកខានលេងប្រហែលបួនសប្ដាហ៍' ។ ' គាត់បានរងរបួសក្នុងរយៈពេលត្រឹម ១០នាទីចុងក្រោយ នៃការប្រកួតជាមួយ Spurs ។ ដោយសារការព្យាយាមដណ្ដើម យកបាល់ខ្លាំងពេកពីកីឡាករ Danny Rose' ។

Bellerin បានអភិវឌ្ឍន៍ខ្លួនឯងក្លាយជាខ្សែការពារស្ដាំដ៏ល្អបំផុតនៃក្របខ័ណ្ឌ Premier League ចាប់តាំងពី ប្រជែងបានចូលជម្រើសដំបូងរបស់ Arsenal ២រដូវកាលមកហើយ ហើយបញ្ហារបួលរបស់គាត់ ទុកឱ្យលោក​ Wenger រើកកាយជុំវិញជម្រើសថ្មី ដើម្បីមកបំពេញកង្វះខាត ដោយអតីតយុវជនថ្នាល់របស់ក្រុម Barcelona រូបនេះបានអវត្តមាន ៕

ប្រភព៖ Metro

0 comments:

Post a Comment

 
More »