Home
Breaking News
Loading...
Tuesday, November 15, 2016

Info Post

អ្នកចាំទីរបស់ក្រុម Manchester United ជាប់កិច្ចសន្យានៅ Old Trafford រហូតដល់ឆ្នាំ២០១៩ ប៉ុន្តែបន្តមានទំនាក់ទំនងជាមួយការវិលត្រឡប់ទៅមាតុប្រទេសរបស់ខ្លួន នៅ Real Madrid ។

David de Gea ជាប់ខសន្យាទិញចេញមួយចំនួន ៦០លានអឺរ៉ូ ក្នុងកិច្ចសន្យារបស់គាត់ជាមួយ Manchester United នេះបើយោងតាមសារព័ត៌មាន Marca របស់អេស្ប៉ាញ។

អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះ បានប្ដេជ្ញាចិត្តបន្តកុងត្រាថ្មីមួយនៅ Old Trafford ក្នុុងខែកញ្ញា ឆ្នាំ២០១៥ ដែល កិច្ចព្រមព្រៀងនោះបានកំណត់ថាគាត់ត្រូវជាប់កិច្ចសន្យារហូតដល់ឆ្នាំ២០១៩ ។

របាយការណ៍ជាច្រើនបន្តបង្ហាញថា គាត់នឹងមិននៅក្នុងប្រទេសអង់គ្លេសរយៈពេលយូរទៀតនោះទេ ទោះបីយ៉ាងណាត្រូវបានគេរំពឹងថា អតីតអ្នកចាំទីក្រុម Atletico Madrid រូបនេះនឹងផ្ទេរទៅកាន់ក្រុម Real Madrid ។

ក្រុមបិសាចក្រហមគ្មានបំណងលក់នោះទេ ទោះជាយ៉ាងណាក្រុមអធិរាជសចាំបាច់ត្រូវចំណាយថ្លែឈ្នួល ឯកត្តកម្មពិភពលោកចំនួន ៥១.៦លានផោន ដើម្បីបំបែកភាពអត់ធ្មត់របស់បិសាចក្រហមនៅក្នុងការចរចារ ៕

ប្រភព៖ Goal | Metro

0 comments:

Post a Comment

 
More »