Home
Breaking News
Loading...
Sunday, November 27, 2016

Info Post
Antoine Griezmann ប្រាប់ថាគាត់បាននិយាយជាមួយ Paul Pogba អំពីក្រុម Manchester United
Antoine Griezmann បានបញ្ជាក់ថាក្របខ័ណ្ឌ Premier League នឹងក្លាយជាគោលដៅគេ ក្រោយពេល គាត់ចាកចេញពីក្រុម Atletico Madrid ។

កីឡាករបារាំងអន្តរជាតិរូបនេះ គឺគោលដៅរបស់ក្រុម Manchester United និង Chelsea ដែលតាម របាយការណ៍បានអះអាងថា ខ្សែប្រយុទ្ធរូបនេះ គឺជាគោលដៅអាទិភាពរបស់លោក Jose Mourinho នៅ រដូវក្ដៅក្រោយនេះ ។

Griezmann ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន២០លើកសម្រាប់ក្លិប និងប្រទេសរដូវកាលនេះ ហើយក៏ចង់បានដោយក្រុម Paris Saint-Germain ផងដែរ ប៉ុន្តែខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ឱ្យដឹងថា គាត់មិនមានចំណាប់អារម្មណ៍វិលទៅក្របខ័ណ្ឌ Ligue 1 វិលទេ ។
Antoine Griezmann ឱ្យដឹងថាការផ្ទេរបន្ទាប់របស់គាត់នឹងទៅក្របខ័ណ្ឌ Premier League
'ខ្ញុំនៅក្នុងទីក្រុង Madrid យើងមានក្រុមដ៏ល្អមួយ ខ្ញុំចង់ឈ្នះពាន' Griezmann បានប្រាប់សារព័ត៌មាន Telefoot ។

'PSG គឺស្ថិតក្នុងគម្រោងគួរឱ្យចាប់អារម្មណ៍មួយ ប៉ុន្តែខ្ញុំទាន់ចង់ទៅក្របខ័ណ្ឌ Ligue 1 ឥឡូវនេះទេ' ។
'ខ្ញុំចូលចិត្តនៅក្នុងក្របខ័ណ្ឌ La Liga ឬ Premier League ជាង។ ប្រសិនបើត្រូវចាកចេញពី La Liga ឥឡូវនេះ នោះនឹងទៅអង់គ្លេស​ ។ ប៉ុន្តែខ្ញុំគ្មានបំណងចាកចេញទេ ៕

ប្រភព៖ Metro

0 comments:

Post a Comment

 
More »