Home
Breaking News
Loading...
Friday, November 11, 2016

Info Post

ខ្សែប្រយុទ្ធឆ្នេីមរបស់បារាំងនិង Atletico Madrid បានដាក់គេាលដៅថាក្នុងឆ្នាំ២០១៨គាត់ចង់ក្លាយជាកីឡាករល្អជាងគេក្នុងលេាក។​ Griezmann បាននិយាយប្រាប់គេហទំព័រ Goal ថា ពេលនេះ Ronaldo គឺល្អជាងគេក្នុងលេាកតែគាត់ចង់ល្អជាងនេះទៀតក្នុងរយះពេល២ឆ្នាំខាងមុខ។

នៅពេលត្រូវបានអ្នកកាសែតសួរថាតេីកីឡាករទាំងបីណាដែលល្អជាងគេក្នុងលេាក​ Griezmann បានឆ្លេីយថាលេខមួយនេាះគឺ Cristiano Ronaldo ដេាយសារគាត់បានឈ្នះពានពីរធំៗ​​​ , បន្ទាប់មកគឺ Messi ព្រេាះគាត់លេងល្អខ្លាំងណាស់ហេីយលេខ៣នេាះគឺ Jamie Vardy ដេាយសារគាត់បានជួយអេាយក្រុម Leicester លេីកពានលីកកំពូលអង់គ្លេស។
" Ronaldo និង Messi គឺជាកីឡាករទាំងពីរដែលល្អជាងគេក្នុងប្រវត្តិសាស្រ្ត។ ក្នុងរយះពេល១០ឆ្នាំពិភពលេាកនឹងនិយាយថាគ្មានកីឡាករណាអាចស្មេីពួកគាត់។ ខ្ញំុនឹងព្យាយាមលេងអេាយកាន់តែល្អដេីម្បីអេាយសម្ថតភាពខិតជិតពួកគាត់។ "

Griezmann រកបាន៣២គ្រាប់ក្នុង៥៤ប្រកួតអេាយ Atletico Madrid ហេីយបានជាប់ជាកីឡាករល្អជាងគេប្រចាំ Euro 2016 ទៀតផងប៉ុន្តែត្រូវបានចាញ់ក្នុងវគ្គផ្តាច់ព្រត្រ័ពីរធំៗគឺ Champion League និង Euro 2016 ហេីយរូបគេបាននិយាយថាវាពិតជាធ្វេីអេាយគេខកចិត្តណាស់ក្រេាយបាត់បង់ពានពីរធំៗ។ 

0 comments:

Post a Comment

 
More »