ក្លិបបាល់ទាត់ Ho Chi Minh City FC បានតែងតាំងគ្រូបង្វឹកថ្មី លោក Alain Fiard ដែលមានឈាមជ័រជាខ្មែរដើម្បីត្រៀមដឹកនាំនារដូវកាល ២០១៧ ខាងមុខ។
ប្រភព talkvietnam បានឲ្យដឹងលោក Alain Fiard មានជីដូនជាកូនកាត់កម្ពុជា-វៀតណាម។ ចំណែក worldfootball.net បានបង្ហាញថាលោកកើតនៅថ្ងៃទី ១៧ កញ្ញា ឆ្នាំ ១៩៥៨ នៅរាជធានីភ្នំពេញ។
បុរសវ័យ ៥៨ ឆ្នាំរូបនឹងនឹងដឹកនាំ Ho Chi Minh City ក្នុងកិច្ចសន្យា ១ ឆ្នាំ ហើយរដូវកាលថ្មី V-League នឹងចាប់ផ្ដើមក្នុងរយៈពេល ៣ ខែទៀត។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ថ្លែងថា លោកសឹងតែមិនដឹងសោះអំពីបាល់ទាត់វៀតណាម ប៉ុន្តែលោកបានមកលេងវៀតណាម ម្ដង និង បានមើលការប្រកួត V-League ពីរដង ដោយបានឃើញ ឃ្លីបវីដេអូ របស់ HCM City FC។
បែបណាក្ដី លោកកីឡាករថ្មីៗ របស់លោក លេងមិនទាន់ល្អទេ ដោយពួកគេអាចលេងបានទម្រង់ ៤-៤-២ ប៉ុន្តែ លោកចូលចិត្តលេង ៤-២-៣-១។ ដូច្នេះលោកថាមិនងាយនឹងផ្លាស់ប្ដូរភ្លាមៗទេ ប៉ុន្តែលោកផ្លាស់ប្ដូរជាជំហានៗ។
មុនពេលត្រលប់មកវៀតណាម លោក Fiard បានធ្វើការជាជំនួយការគ្រូបង្វឹកនៅ Auxerre FC , គ្រូបង្វឹកបណ្ដោះអាសន្ន ឆ្នាំ ២០០១-២០០២ និង ជាគ្រូបង្វឹករង (deputy head coach ) របស់ Auxerre FC តាំងឆ្នាំ ២០១១ មក។
កាលនៅជាកីឡាករ លោក ជាចំណែកមួយដែលធ្លាប់ជួយឲ្យ Bastia ឈ្នះពាន Coupe de France ឆ្នាំ ១៩៨១។បុរសដែលកើតនៅភ្នំពេញរូបធ្លាប់លេងឲ្យក្រុមជាច្រើនក្នុងអាជីពបាល់ទាត់ ដូចជា Vichy , Bastia, Auxerre និងចុងក្រោយគឺ Lille ពីឆ្នាំ ១៩៨៧ ដល់ ១៩៩៣ មុនពេលចូលនិវត្តន៍៕
ប្រភព៖ Kampu-news



គួរតែអញ្ជើញគាត់មកដឹកនាំក្លឹបនៅកម្ពុជាណាមួយ ឬក៏យុវជនថ្នាលជម្រើសជាតិ
ReplyDelete