អ្នកចាត់ការក្រុម Manchester United លោក Jose Mourinho បាននិយាយពីពាក្យចរចាមអារ៉ាមនាពេល ថ្មីៗនេះដែលទាក់ទងខ្សែប្រយុទ្ធ Lionel Messi ជាមួយព័ត៌មានថាអាចនឹងផ្ទេរទៅកីឡដ្ឋាន Old Trafford។
តាមរបាយការណ៍ជាច្រើនបានបង្ហាញថា Manchester United កំពុងប្រើជំនួយពីក្រុមហ៊ុន Adidas ដើម្បី ដេញថ្លៃយកតារាឆ្នើមវ័យ២៩ឆ្នាំ របស់ក្រុម Barcelona ។
វាត្រូវបានគេយល់ថា ម្ចាស់ឧបត្ថម្ភផ្លូវការរបស់បិសាចក្រហមមានការព្រួយបារម្ភ ដោយការអនុវត្តរបស់ក្រុម ក្នុងយុទ្ធនាការនេះ ហើយកំពុងនឹងចំណាយ ៨៥លានផោនសម្រាប់ទិញយក Messi ។
ទោះបីជាយ៉ាងណា លោក Jose Mourinho ជឿជាក់ថាតារារបស់ក្រុមជម្រើសជាតិអាហ្សង់ទីននឹងមិនចាក ចេញ ហើយនឹងមិនគួរចាក់ចេញពី Camp Nou ឡើយ។
"គ្រប់រដូវកាលគឺមានរឿងរ៉ាវដូចៗគ្នា" អ្នកចាក់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយនៅក្នុងសន្និ សីទកាសែតកាលពីថ្ងៃពុធ។ "គាត់នឹងមិនចាកចេញទេ"។ 'ខ្ញុំសង្ឃឹមថា គាត់មិនចាកចេញទេ។ គាត់គឺជា កម្មសិទ្ធិរបស់ Barcelona' ។ សម្រាប់ក្រុម Man Utd ខ្ញុំប្រាកដណាស់ថា គាត់មិនមកទេ ៕
ប្រភប៖ Metro
ប្រភប៖ Metro



0 comments:
Post a Comment