![]() |
| Henrikh Mkhitaryan បង្ហាញឥទ្ធិពលដ៏អស្ចារ្យកាលយប់ថ្ងៃពុធ |
Henrikh Mkhitaryan បានជាប់ជាជម្រើសដំបូងសម្រាប់ក្រុមបិសាចក្រហម ប៉ះជាមួយក្រុម West Ham United ម្ដងទៀត ហើយអ្នកគាំទ្របានប្រាប់ឱ្យលោក Jose Mourinho ឈប់ដាក់កីឡាកររូបនេះលេង បម្រុងទៀតពីពេលនេះតទៅ ។
លោក Jose Mourinho ត្រូវបានអ្នកគាំទ្ររបស់ Manchester United រិះគន់នៅរដូវកាលនេះ ដោយលោក មិនព្រមផ្ដល់ឱកាសឱ្យខ្សែបម្រើ Mkhitaryan ក្នុងប្រកួតជាជម្រើសដំបូង ទោះបីគេដឹងថា ខ្សែបម្រើសញ្ជាតិអាមេនីរូបនេះ មានសមត្ថភាពពេញលេញក៏ដោយ។
ប៉ុន្តែយ៉ាងណាក្ដី ក្នុងជំនួប EFL Cup ខ្សែបម្រើ Mkhitaryan ក្លាយជាជម្រើសដំបូង ហើយបានបង្ហាញឥទ្ធិពលដ៏អស្ចារ្យ តាមរយៈទម្រង់លេង និងបានបញ្ចូលបាល់ឱ្យ Zlatan Ibramovic និង Antony Martial យ៉ាងល្អឥតខ្ចោះ ក្នុងការទម្លុះសំណាញ់ទី ។
ក្រុមបិសាចក្រហមទទួលជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៤-១ លើក្រុម West Ham United ដែល ទើបតែជួបគ្នានៅក្នុងក្របខ័ណ្ឌ Premier League កាលពី៤ថ្ងៃមុន ដោយលទ្ធផលស្មើគ្នា ១-១ ៕
ប្រភព៖ Metro





0 comments:
Post a Comment