
Philippe Coutinho បានបដិសេធជាមួយ Marcelo នៅពេលត្រូវបានសួរថា តើចង់ចូលរួមក្រុម Real Madrid នៅថ្ងៃណាមួយទេ? នេះបើយោងតាមរបាយការណ៍នៅប្រេស៊ីល ។
លោក Zera Hora បានអះអាងថា ខ្សែបម្រើរូបនេះត្រូវបានសួរដោយមិត្តរួមជាតិ អំពីការចាកចេញពី ទឹកដី Anfield ។
Marcelo បានសួរទៅខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះថា តើចង់ក្លាយជាកីឡាកររបស់ Real Madrid នៅពេលចប់ពី Liverpool ទេ? ប៉ុន្តែ Coutinho ឆ្លើយតបយ៉ាងច្បាស់ថា " [Jurgen] Klopp ផ្ដល់ឱ្យនូវទំនុកចិត្តដល់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ជាផ្ទះរបស់ខ្ញុំហើយ ។
សូមបញ្ជាក់ថា Philippe Coutinho ជាតារាម្នាក់ដែលស្ថិតក្រោមការដឹកនាំរបស់ Jurgen Klopp រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ចូលបាល់ឱ្យមិត្តរួមក្រុមបាន៥លើកក្នុងការបង្ហាញខ្លួន១១ដងក្នុង លីក៕
ប្រភព៖ Metro

0 comments:
Post a Comment