Home
Breaking News
Loading...
Friday, November 11, 2016

Info Post
គ្រូបង្វឹកនៃក្រុមថ្នាលយុវជនក្លឹបភ្នំពេញក្រោន គឺលោក Oleg Starynskyi ត្រូវបានប្រធានក្លឹបលោក ឬទ្ធី សំណាង តែងតាំងជាគ្រូបង្គោលក្រុមធំជំនួសលោក Sam Schweingruber ដែលមានឈ្មោះខ្មែរ សែម សំណាង ហើយ ដើម្បីត្រៀមដឹកនាំក្លឹបជើងឯក ៦សម័យកនេះ នៅរដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខ ខណៈបុរសជនជាតិស្វីសលោក សែម សំណាង ត្រូវបានដំឡើងធ្វើជាប្រធានបច្ចេកទេសវិញ។
យោងតាមការឲ្យដឹងពីក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា ក្លឹបបានសម្រេចដំឡើងតំណែងលោក Oleg Starynskyi ពីគ្រូថ្នាលយុវជន មកធ្វើជាគ្រូបង្គោលរបស់ក្លឹប ក្នុងគោលបំណងដើម្បីបន្តភាពរីកចម្រើនក៏ដូចជាជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី និងការប្រកួតអន្តរជាតិផ្សេងៗ ដូចជាការត្រៀមប្រកួតពានអន្ដរជាតិមួយ នៅចិននាខែធ្នូខាងមុខ និងការប្រកួតជម្រុះពាន AFC Cup 2017 នាដើមឆ្នាំក្រោយជាដើម។
គួរបញ្ជាក់ថា លោក Oleg Starynskyi បានមកបម្រើការងារក្នុងវិស័យបាល់ទាត់ក្នុងក្លឹបភ្នំពេញក្រោន កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ប៉ុន្ដែគ្រូបង្វឹកវ័យ ៣០ឆ្នាំជនជាតិអ៊ុយក្រែន ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមមួយចំនួនក្នុងតំបន់អាស៊ាន ពិសេសគឺប្រទេសម៉ាឡេស៊ី ដែលលោកបានចំណាយពេល ៣ឆ្នាំនៅទីនោះ ហើយថែមទាំងធ្លាប់ធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំម៉ាឡេស៊ីទៀតផង៕
ប្រភព៖ កម្ពុញូវ

0 comments:

Post a Comment

 
More »