Home
Breaking News
Loading...
Thursday, December 15, 2016

Info Post
គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន Oleg Starynski និង ប្រាក់ ធីវ៉ា
ក្លិបភ្នំពេញក្រោន ដែលជើងឯកលីកកំពូលកម្ពុជា៦សម័យកាល បានចុះកុងត្រារយៈពេល២ឆ្នាំ ជាមួយកីឡករ ប្រាក់ ធីវ៉ា ក្រោយពីសំឡឹងឃើញទម្រង់លេងដ៏ល្អ អំឡុងពេលហ្វឹកហាត់ និងតាមរយៈការ ប្រកួតមិត្តភាពកន្លងទៅថ្មីៗនេះ ។ នេះបើយោងតាមទំព័រផ្លូវការរបស់ភ្នំពេញក្រោន ។

ខ្សែបម្រើប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ រស់នៅតំបន់ព្រំប្រទស់រវាងខេត្តកោះកុង និងប្រទេសថៃ ហើយក៏ធ្លាប់លេងឱ្យក្រុមសាលាក្នុងតំបន់នោះផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោននឹងត្រូវទៅចូលរួមការប្រកួត​​​កម្មវិធី China-Asean Cities ដែល​ប្រព្រឹត្ត​ទៅ​​នៅ​កីឡដ្ឋាន Guangxi Sports Centre ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែ​ធ្នូ​ ។ ភ្នំពេញ​​ក្រោន នឹង​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ Guangxi Longguida របស់​ចិន, Army United របស់​ថៃ និង Nam Dinh មក​ពី​វៀតណាម​៕

ប្រភព៖ FB PPFC

0 comments:

Post a Comment

 
More »