Home
Breaking News
Loading...
Tuesday, December 20, 2016

Info Post
Antoine Griezmann និង Paul Pogba ក្នុងព្រឹត្តិការណ៍ Euro2016
ក្រុមបិសាចក្រហមបានពិភាក្សាយ៉ាងបើកចំហ ក្នុងការចុះកុងត្រានាំយកកីឡាករ Antoine Griezmann ក្នុងតម្លៃ ៦០លានផោនពីក្រុម Atletico Madrid នេះបើតាមការឱ្យដឹងពីរបាយការណ៍មួយចំនួន ។

កាសែត The Sun អះអាងថាក្រុម Manchester United បានស្នើទៅភ្នាក់ងារដោះដូរឈានមុខគេ ដើម្បីធានាលើការផ្ទេរកីឡាករវ័យ២៥ឆ្នាំរូបនេះ ។ បិសាចក្រហមកំពុងឃ្លាំមើលដើម្បីប្រមាញ់ ខ្សែប្រយុទ្ធបារាំងអន្តរជាតិរូបនេះក្នុងរដូវកាលដោះដូរនារដូវក្ដៅនេះ ។

តាមរបាយការណ៍ក៏បានអះអាងថាលោក Jose Mourinho បានប្រាប់ថាលេខរៀងនៅ Old Trafford ដែល លេខ១០ថ្មី ត្រូវបានផ្ដល់ជាអាទិភាព ។

Griezmann គឺជាខ្សែប្រយុទ្ធឆ្នើមរបស់ Atletico Madrid ចាំតាំងពីផ្ទេរមកពី Real Sociedad កាលពីឆ្នាំ ២០១៤ ហើយជាមធ្យមតែងតែរកបានគ្រាប់បាល់រៀងរាល់ប្រកួត ។

ខ្សែប្រយុទ្ធរូបនេះផងដែរ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡាករ Paul Pogba ក្នុងអំឡុងពេលពួក គេជួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ Euro 2016 ។

សូមបញ្ជាក់ថា តាមរយៈសារព័ត៌មានជាច្រើនឱ្យដឹងថា Griezmann បានលាតត្រដាងកាលពីខែវិច្ឆិកាថា គាត់តែងតែសួរខ្សែបម្រើ Pogba អំពីការរស់នៅឯទឹកដី Old Trafford ។ ដូច្នេះភាគរយៈនៃការផ្ទេរទៅ ប្រហែលជាអាចខ្ពស់សម្រាប់បិសាចក្រហម ៕

ប្រភព៖ Metro

0 comments:

Post a Comment

 
More »