![]() |
| Eden Hazard ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៤-១៥ |
តារារបស់ក្រុមតោខៀវ Eden Hazard គឺជាកីឡាករតែម្នាក់គត់ក្នុងក្របខ័ណ្ឌ Premier League ដែលអាច បញ្ចប់ភាពខ្លាំងរបស់ Cristiano Ronaldo និង Lionel Messi ជុំវិញពានរង្វាន់ Ballon d'Or នេះបើការឱ្យដឹង របស់លោក Paul Merson ។
ខ្សែបម្រើស្លាបបែលហ្ស៊ិករូបនេះ បានលេងក្នុងទម្រង់ថ្មីមួយនៅរដូវកាលនេះ បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងពីរដូវកាលមុន ហើយលោក Merson មានអារម្មណ៍ថា រូបគេគឺជាកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ប្រជែងសម្រាប់ពានរង្វាន់ប្រចាំឆ្នាំ ។
Merson នៅតែរំពឹងផងដែរថា Ronaldo និង Messi គឺកីឡាករតែពីរនាក់ប៉ុណ្ណោះដែលឈ្នះពាននេះរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨មក ហើយនឹងបន្តចែកគ្នាយ៉ាងហោចណាស់ក៏ប៉ុន្មានដងទៀតដែរ ។
" Eden Hazard គឺជាកីឡាករតែម្នាក់គត់នៅក្នុងក្របខ័ណ្ឌ Premier League ដែលមានឱកាសក្លាយជា អ្នកឈ្នះពាន Ballon d'Or នេះបើតាម Merson បានឱ្យដឹងតាមរយៈ Daily Star ។ ប៉ុន្តែអ្នកអាចនឹងធានា ថា ៣ទៅ៤ដងទៀតគឺជាចំណែករបស់ Cristiano Ronaldo និង Lionel Messi មិនថានរណាម្នាក់ខំប្រឹង ដើម្បីវាក៏ដោយ ។
ប្រភព៖ Metro


0 comments:
Post a Comment