ក្រុមកាំភ្លើងធំបានបន្តកុងត្រាថ្មី ដល់កីឡាកររបស់ខ្លួនចំនួន៣រូប រួមមានកីឡាករ Laurent Koscielny, Olivier Giroud និង Francis Coquelin ដើម្បីជួយក្រុមបន្តទៀត ។
ក្រុមកាំភ្លើងធំបានធ្វើការចរចាជាមួយ ក្រុមតារាជម្រើសដំបូងរបស់ខ្លួនចំនួន៣នាក់ ដែលសុទ្ធសឹងជាកីឡាករ សំខាន់ៗ កាលពីប៉ុន្មានខែមុខ ហើយឥឡូវនេះពួកគាត់បានប្ដេជ្ញាចិត្ត បន្តអនាគតរបស់ពួកគាត់ជាមួយក្លិបទៅមុខទៀត ។
អ្នកទាំងបីបានបន្តកិច្ចសន្យានៅជាមួយ Arsenal រយៈពេល១៨ខែទៀត ហើយអ្នកគាំទ្រក្រុមនេះ រំពឹងថាក្លិប នឹងចាប់ផ្ដើមបន្តកុងត្រាថ្មីដល់កីឡាករ Alexis Sanchez និង Mesut Ozil បន្ថែមផងដែរ ។
អ្នកចាត់ការក្លិបលោក Arsene Wenger បាននិយាយថាៈ យើងសប្បាយរីករាយខ្លាំងណាស់ ដែលកីឡាករ សំខាន់ៗទាំង៣រូបរបស់យើង បានប្ដេជ្ញាដើម្បីនៅជាមួយយើងក្នុងរយៈពេលវែងតទៅទៀត ។
'Francis មានបច្ចេកទេសរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែគាត់បាន ផ្ដោតអារម្មណ៍ខ្លាំងជារៀងរាល់ថ្ងៃ ។ ហើយ Olivier មានបទពិសោធន៍ច្រើនក្នុងការប្រកួតឥឡូវនេះ ព្រម ទាំងក្លាយជាកីឡាករសំខាន់បំផុត ចាប់តាំងពីចូលមកក្រុមយើង ។ ចំណែកឯ Laurent ពិតណាស់គឺជាកីឡាករសំខាន់ក្នុងចំណោមក្រុមរបស់យើង ហើយខ្ញុំជឿជាក់ថា គឺជាខ្សែការពារល្អបំផុតម្នាក់ក្នុងចំណោម ខ្សែការពារពិភពលោកសព្វថ្ងៃ' ។ 'ដូច្នេះជារួម នេះគឺជាព័ត៌មានដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា' ។
សូមបញ្ជាក់ថាក្រុម Arsenal កំពុងឈរនៅលេខ៥ បណ្ដោះអាសន្ននៃតារាងក្របខ័ណ្ឌ Premier League ដែលមាន ៤១ពិន្ទុ និងកំពុងដេញតាមក្រុម Manchester City ១ពិន្ទុប៉ុណ្ណោះ ៕
អត្ថបទ៖ អធិរាជស
ប្រភព៖ Metro
ប្រភព៖ Metro


0 comments:
Post a Comment