Ashton Surber បានបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ក្នុងអំឡុងពេលប្រកួតមួយកាលពីចុង សប្ដាហ៍មុខនៅកោះហ្គាម (Guam) ។
កីឡាកររូបនេះ ត្រូវបានអាជ្ញាកណ្ដាលលើទីលាន ឱ្យកាត់លឿងពិន័យបន្ទាប់ដោះអាវក្រោយស៊ុតបាល់បញ្ជូលទីគ្រាប់ Bicycle Kick ដ៏ស្អាតអស្ចារ្យ ។
ការដោះអាវនេះ មិនមែនដើម្បីអបអរចំពោះការស៊ុតបញ្ចូលទីរបស់ខ្លួននោះទេ ប៉ុន្តែគឺដើម្បីស្នើសុំមិត្តស្រីរបស់គាត់រៀបការ ដែលនៅលើអាវនោះដាក់ថា "រៀបការនឹងបងបានទេ? Marry Me?" ។
ទោះបីយ៉ាងណា នេះជាការបង្ហាញពីការស្នើសុំរៀបការមួយមិត្តស្រី ប៉ុន្តែត្រូវបានខុសនឹងច្បាប់បាល់ទាត់ ដែលមិនអនុញ្ញាតឱ្យកីឡាករដោះអាវលើទីលាននោះទេ ៕
ប្រភព៖ Fox Sports


0 comments:
Post a Comment