Home
Breaking News
Loading...
Wednesday, January 4, 2017

Info Post
ក្លិបបាល់ទាត់អាជីព Nagaworld នៃលីកកំពូលកម្ពុជា បានចុះកិច្ចសន្យានាំយកកីឡាករសញ្ជាតិប្រេស៊ីលមួយរូប ដើម្បីជួយក្លិបនារដូវកាលថ្មី ២០១៧ នេះបើយោងតាមទំព័រផ្លូវការមួយរបស់ណាហ្គាវើល ។

ខ្សែប្រយុទ្ធ Diego Gama de Oliveira ដែលបានចាប់ផ្ដើមអាជីពរបស់ខ្លួន នៅក្នុងឈុតយុវជនរបស់ក្រុម Santos នៃប្រទេសប្រេស៊ីល ។ ហើយក៏បានក្លាយជាកីឡាករអាជីពមួយរូប ដែលបានបន្តដំណើរជីវិតក្នុង វិស័យបាល់ទាត់ នៅតាមបណ្ដាក្លិបជាច្រើន ។

ខ្សែប្រយុទ្ធរូបនេះ ធ្លាប់លេងឱ្យក្រុម Gremio Anapolis, XV de Novembro Desportivo, Aves របស់ព័រទុយហ្គាល់ The Cong របស់វៀតណាម La Paz របស់បូលីវី Houngang United របស់សិង្ហបុរី និង Pusamania Borneo FC របស់ឥណ្ឌូនេស៊ីជាដើម ។

ប្រភព៖ FB's Naga World FC

0 comments:

Post a Comment

 
More »