ខ្សែបម្រើជម្រើសជាតិថៃ Chanathip Songkrasin បានចេញដំណើរទៅកាន់ប្រទេសជប៉ុនកាលពីយប់មិញ ដើម្បីចូលរួមក្លិប Consadole Sapporo ដែលឡើងមកលេងនៅ J1-league រដូវកាលក្រោយនេះ ។
ខ្សែបម្រើរហស្សនាមថា Messi Jay ត្រូវបានក្លិបខាងលើចាប់អារម្មណ៍ ហើយនាំយកក្នុងល័ក្ខខ័ណ្ឌខ្ចីជើងពី ក្រុម Maungthong United រយៈពេល១ឆ្នាំកន្លះ ត្រូវបានគេបង្ហើបថា នឹងទទួលបានថ្លៃនឿយហត់ប្រហែល ៥០ម៉ឺនដុល្លារអាមេរិក ។
ការធ្វើដំណើរនេះ ដើម្បីបង្ហាញខ្លួនតែប៉ុណ្ណោះ ខណៈខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះ នឹងត្រឡប់មកលេងឱ្យក្រុម Muangthong United វិញនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ឆ្នាំ២០១៧ ក្នុងវគ្គចែកពូលជើងទី១ មុននឹងបន្តទៅលេងនៅឱ្យក្រុម Consadole Sapporo វិញនៅខែកក្កដាខាងមុខ ៕




ប្រភព៖ Siamsport



0 comments:
Post a Comment