Jose Mourinho បាននិយាយទៅកាន់ទូរទស្សន៍ MUTV និងក្នុងសន្និសីទការសែត ក្រោយពីក្រុម Manchester United ទទួលលទ្ធផល ១-១ ជាមួយក្រុម Liverpool នៅកីឡដ្ឋាន Old Trafford ។
ខាងក្រោមនេះជាអ្វីដែលអ្នកចាត់ការរូបនេះបាននិយាយៈ
"ចំពោះការប្រកួត លទ្ធផលនេះគឺមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ មិនជាលទ្ធផលដែលយើង ស្វែងរកនោះទេ ប៉ុន្តែនេះជាលទ្ធផលដែលត្រូវតែទទួលយក ។ យើងជាក្រុមដែលមានឱកាលច្រើន ក្នុងវគ្គទី ១ ប៉ុន្តែពួកគេជាក្រុមដែលទទួលបានគ្រាប់បាល់ពិន័យ១១ម៉ែត្រ ហើយនៅវគ្គទី២ យើងបានគ្រប់ដណ្ដប់ពួក គេ ហើយមានឱកាលច្រើនជាង ប៉ុន្តែពួកគេការពារបានល្អ ហើយព្យាយមវាយបកយ៉ាងខ្លាំង។
វាជាការប្រកួតដ៏រំជួលចិត្តមួយ ហើយខ្ញុំជឿថាក្រុមទាំងពីរបានប្រើកីឡាករយ៉ាងនឿយហត់ណាស់ ពីព្រោះ ពួកគេបានផ្ដល់អ្វីៗគ្រប់យ៉ាងក្នុងការប្រកួត ។ ប៉ុន្តែខ្ញុំគិតថា Manchester United អាចលេងបានប្រសើរជាងនេះ ហើយខ្ញុំក៏គិតថា Liverpool ក៏លេងបានប្រសើរផងដែរ ។
ដូច្នេះការប្រកួតនេះ គឺនៅក្រោមគុណភាពរបស់ក្រុមទាំងសងខាង ប៉ុន្តែការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ឬក្នុងជំនួបទីក្រុងរួមគ្នា (Derby Match) គឺមានអ្នកទស្សនាជាច្រើនបំផុត ៕
ប្រភព៖ Manutd


0 comments:
Post a Comment