Home
Breaking News
Loading...
Sunday, January 1, 2017

Info Post
អ្នកគាំទ្រក្រុម Manchester Unitedមិនជឿថាគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Zlatan Ibramovic ដ៏ល្អឥតខ្ចោះ ត្រូវបានបដិសេដមិនឱ្យ ក្នុងវគ្គទី១ទល់នឹងក្រុម Middlesbrough កាលពីម្សិលមិញនេះ ។


វាបានធ្វើឱ្យមានការតានតឹងអារម្មណ៍សម្រាប់ក្រុមបិសាចក្រហម ដែលទទួលបានលទ្ធផលត្រឹម ០-០ ក្រោយពីព្យាយាមយ៉ាងស្វិតស្វាញបំផុត ដើម្បីវាយសម្រុកទៅលើក្រុមភ្ញៀវនៅកីឡាដ្ឋាន Old Trafford ។

Anthony Martial បញ្ចូលបាល់យ៉ាងស្អាតឱ្យ Zlatan Ibrahimovic បញ្ចប់ដោយយ៉ាងស្អាត មុនពេលអ្នកចាំទី Victor Valdes មករារាំងស្របពេល ការលើកជើងរបស់ Zlatan យ៉ាងខ្ពស់ត្រូវបានសន្មតមិនសម្រេចឱ្យគ្រាប់នេះឡើយ ។

ទោះជាយ៉ាងណា សកម្មភាពចាក់សារឡើងវិញ បានបង្ហាញថាវាកំហុសតិចតួចប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធ សញ្ជាតិស៊ុយអែតរូបនេះ ដោយជើងរបស់គាត់លើកខ្ពស់ តែមិនបង្ករឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ Valdes ឡើយពេលពួកគេបានបុកគ្នានៅក្នុងប្រអប់គ្រោះថ្នាក់នោះ ។

ការសម្រេចនេះធ្វើអ្នកគាំទ្រម្ចាស់ផ្ទះបិសាចក្រហម មិនសប្បាយចិត្តឡើយ ។ ពួកគេមិនជឿថា​ គ្រាប់បាល់ ដ៏ល្អនេះ មិនត្រូវបដិសេដនោះទេ ៕


0 comments:

Post a Comment

 
More »