Home
Breaking News
Loading...
Monday, February 20, 2017

Info Post
អ្នកចាត់ការក្រុមបិសាចក្រហម Jose Mourinho ជឿជាក់ថាក្រុមតោខៀវ មានប្រៀបជាងសម្រាប់ការប្រកួត FA Cup ជុំទី៦ ដែលជិតមកដល់ ពីព្រោះវាគឺការប្រកួតតែមួយគត់ដែលពួកគេត្រូវផ្ដោតអារម្មណ៍លើ ។

Chelsea ពុំបានលេងក្នុងក្របខ័ណ្ឌ European នោះទេក្នុងរដូវកាលនេះ ដោយសារតែលោក Jose Mourinho បរាជ័យនៅក្លិបកាលពីរដូវកាលមុន ហើយបច្ចុប្បន្នកំពុងមាន៨ពិន្ទុនាំមុខគេនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League ។

Mourinho ជឿជាក់ថា គន្លាតពីលេខ២មើលទៅពិបាកតាមណាស់ក្នុងរដូវកាលនេះ មានន័យថា FA Cup គឺការប្រកួតតែមួយគត់ ដែលក្រុមតោខៀវត្រូវការផ្ដោតទៅលើសម្រាប់ការប្រកួតដែលសេសសល់ក្នុងរដូវកាលនេះ ។

ម្យ៉ាងវិញទៀត បិសាចក្រហមគឺនៅសល់ការប្រកួតជាច្រើនដូចជា League Cup, Europa League ហើយកំពុងនៅឆ្ងាយពីតំណែង Top4 ក្នុងក្របខ័ណ្ឌ Premier League ដូច្នេះក្រុមនេះនៅមានការងារជាច្រើនត្រូវ ធ្វើក្នុងរដូវកាលនេះ ដែលធ្វើឱ្យក្រុមបិសាចក្រហមចាញ់ប្រៀបច្រើនជាងទល់នឹង Chelsea ។ នេះបើយោង តាមលោក Jose Mourinho ។

លោកថាបានប្រាប់ Sky Sports ថា "ប្រហែលជាក្រុម Chelsea អាចគិតតែការប្រកួតនេះ (The FA Cup) ប៉ុណ្ណោះ ពីព្រោះខ្ញុំគិតថា ពួកគេគឺជាជើងឯក ហើយពួកគេគ្មានអ្វីផ្សេងទៀតត្រូវប្រជែងទៀតនោះទេ" ។

"The FA Cup គឺជាអ្វីដែលខ្ញុំជឿជាក់ថាសំខាន់សម្រាប់ពួកគេ។ ខ្ញុំត្រូវប្រកួតជាមួយ Saint-Etienne (នៅថ្ងៃពុធ) ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ (League Cup) ត្រូវប្រជែងជាមួយក្រុមដទៃទៀតក្នុងក្របខ័ណ្ឌ Europa league ខ្ញុំត្រូវប្រជែងសម្រាប់តំណែង Top4 ក្នុងក្របខ័ណ្ឌ Premier League។ ខ្ញុំមានរឿងច្រើនត្រូវគិត ។​ 
"ការប្រកួតគឺក្នុងពេលតែមួយខែ។ ខ្ញុំមិនចង់និយាយអំពីវាទេ" ។

អត្ថបទ៖ អថិរាជស
ប្រភប៖ Foxsportsasia

0 comments:

Post a Comment

 
More »