Home
Breaking News
Loading...
Tuesday, February 7, 2017

Info Post
Tottenham Hotspur គឺជាក្រុមនៃក្របខ័ណ្ឌព្រីមៀរលីកតែមួយគត់ ដែលអាចយកឈ្នះក្រុមតោខៀវ Chelsea បាន នេះបើតាមការអះអាងរបស់លោក Ray Wilkins ។

ក្រុមរបស់លោក Antonio conte បានបោះជំហ៊ានទៅមុខបន្តទៀត ដើម្បីឆ្ពោះទៅរកការលើកពាន កាលពីថ្ងៃសៅរ៍ដោយយកឈ្នះ ៣-១ លើក្រុមកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Stamford Bridge ។

កាលពីខែមុន Tottenham បានបញ្ចប់កំណត់ត្រាជ័យជម្នះ១៣ប្រកួតជាប់គ្នា ដោយផ្ដួលក្រុមនេះ ២-០ នៅកីឡដ្ឋាន White Hart Lane ហើយលោក Wilkins ជឿជាក់ថា Spurs គឺក្រុមតែមួយគត់ដែលមាន សមត្ថភាពគម្រាមក្រុមរបស់លោក Antonio Conte បាន ។

'ខ្ញុំគិតថា​ មានតែក្រុមមួយគត់ក្នុងក្របខ័ណ្ឌព្រីមៀរលីក ដែលអាចផ្ដួលក្រុម Chelsea បាន គឺក្រុម Tottenham Hotspur' ។ 

'ពួកគេគម្រាមយើង ពួកគេបានផ្ដួលយើងនៅកីឡដ្ឋាន White Hart Lane ហើយពួកគេបានកំទេចយើង។ ខ្ញុំបាននិយាយ ហើយគិតថា ពួកគេគឺជាក្រុមតែមួយគត់ ដែលអាចផ្ដួលតោខៀវ នៅពេលនេះ' ៕

ប្រភព៖ Metro

0 comments:

Post a Comment

 
More »