Home
Breaking News
Loading...
Wednesday, November 2, 2016

Info Post
(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានធ្វើដំណើរឆ្ពោះទៅប្រទេសជប៉ុន កាលពីយប់ថ្ងៃទី៣១ ខែតុលាម្សិលមិញ ដើម្បីទស្សនៈកិច្ច និងហ្វឹកហាត់រយៈពេល ១សប្ដាហ៍ជាមួយក្លឹប Fujieda នៅទីនោះ ប៉ុន្ដែបេសកកម្មហ្វឹកហាត់ក្រៅប្រទេសនេះ គឺស្របពេលក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំកាលពីម្សិលមិញ ដើម្បីត្រៀមចេញទៅប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូលនៅលើទឹកដីមីយ៉ាន់ម៉ានាចុងខែនេះ ។
ជាមួយនឹងការឃ្លាតឆ្ងាយពីការប្រមូលផ្ដុំរយៈពេលមួយសប្ដាហ៍នេះ ពុំទាន់មានការបញ្ជាក់ពីថ្នាក់ដឹកនាំក្រុមជម្រើសជាតិ ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះទេ ប៉ុន្ដែលោក បែ មករា អ្នកចាត់ការទូទៅនៃក្រុមបឹងកេតអង្គរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលចេញដំណើរថា បេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់ក្លឹប Fujieda របស់ជប៉ុន ដើម្បីទស្សនៈកិច្ច និងហ្វឹកហាត់ ពិសេសគឺដើម្បីសិក្សាពីគម្រោងផ្លាស់ប្ដូរកីឡាករ និងផែនការបណ្ដុះបណ្ដាលថ្នាលយុវជននៃក្លឹបទាំងពីរប៉ុណ្ណោះ ៕

0 comments:

Post a Comment

 
More »