Home
Breaking News
Loading...
Thursday, November 3, 2016

Info Post

Jose Mourinho នឹងត្រូវដឹកនាំក្រុម Manchester United ធ្វើដំណើរទៅទឹកដីនៃប្រទេសទួរគីដើម្បីតទល់ជាមួយម្ចាស់ផ្ទះ Fenerbahce  ក្នុងពាន Europa League វេលាម៉ោង១រំលងអាធ្រាត្រថ្ងៃនេះ។


រឿងដែលឈឺក្បាលបំផុតរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់គឺបញ្ហារបួសខ្សែការពារជម្រើសដំបូងផ្ទួនៗមានដូចជា Valencia, Eric Bailly និង Chris Smalling។ យ៉ាងណាក៏ដោយ Mourinho បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពី Phil Jones អាចត្រឡប់មកហ្វឹកហាត់ហើយរំពឹងថា នឹងចូលលេងទល់ Fenerbahce។

“ពួកយើងបាត់បង់ខ្សែការពារ៣រូបត្រឹមមួយសប្ដាហ៍ ដោយសារមិនមានពេលគ្រប់គ្រាន់ឲ្យពួកគេសម្រាក”។ បុរសវ័យ៥៣ឆ្នាំនិយាយដូច្នេះ។ Manchester United បានប្រកួតបើកឆាកចាញ់ Feyenoord  តែអាចស្រង់ដើមបានវិញក្រោយឈ្នះ FC Zorya Luhansk និង Fenerbahce។
ជម្រើស១១នាក់ដំបូងយប់នេះ របស់ United អាចជា David De Gea, Matteo Darmian, Daley Blind, Marcus Rojo, Luke Shaw, Ander Herrera, Paul Pogba, Anthony Martial, Jesse Lingard, Rooney, Marcus Rashford។
ជម្រើស១១នាក់ដំបូងរបស់ Fenerbahce អាចជា Volkan Demirel, Sener Ozbayrakli, Simon Kjaer, Martin Skrtel, Hasan Ali Kaldirim, Mehmet Topal, Souza, Roman Neustadter,  Jeremain Lens, Volkan Sen, Aatif Chahechouhe, Robin van Persie៕

0 comments:

Post a Comment

 
More »