Home
Breaking News
Loading...
Saturday, November 12, 2016

Info Post

ជាការពិតណាស់ថា លោក Luis Enrique អ្នកចាត់ការក្លិបអ្នកមានបុណ្យ ជានិច្ចជាកាលតែងប្រើទម្រង់ 4-3-3​ ដែលជាយុទ្ធសាស្ត្រជោគជ័យបំផុត នៅក្របខ័ណ្ឌ La Liga និងទឹកដីនៃកីឡដ្ឋាន Camp Nou

ខ្សែប្រយុទ្ធជួរមុខ ដែលមាននាម MSN មានសេរីភាពក្នុងប្រយុទ្ធ និងដាក់សម្ពាធគូប្រកួត ខណៈតំបន់កណ្ដាល ត្រូវបាន គ្រប់គ្រងដោយខ្សែបម្រើ Busquets, Rakitic និង Iniesta ។ ប៉ុន្តែតើកន្លែងណាដែលនឹងសាកសមកីឡាករ Philippe Coutinho ?

ជំនួសដំណែងកីឡាករ Andres Iniesta ពេលដែលរង់របួស ហើយជាការពិតណាស់គាត់និងឈានចូលវ័យ ៣៣ឆ្នាំ មុនបញ្ចប់ រដូវកាលនេះហើយ។ ដូច្នេះ Coutinho សាកសមនឹងលេងនៅតំបន់កណ្ដាល ហើយលេងភ្ជាបរវាងខ្សែបម្រើ និងខ្សែប្រយុទ្ធ ដើម្បីងាយស្រួលបញ្ជុលបាល់ដ៏ល្អឥតខ្ចោះឱ្យ Messi, Neymar និង Suarez


ខាងក្រោមនេះជាទម្រង់ ១១នាក់ដំបូង ប្រសិនបើ Barcelona ទិញបាន Coutinho:

ប្រភប៖ metro

0 comments:

Post a Comment

 
More »