Home
Breaking News
Loading...
Sunday, November 13, 2016

Info Post

តារារបស់ក្លិប Manchester United ត្រូវបានអង្គុយនៅកៅអីបម្រុងអស់រយៈពេលយូរមកហើយ ដោយសារ ទម្រង់លេងហាក់មិនអំណោយសោះ ក្រោយពីរូបគេបានផ្លាស់ទៅទីនេះ។

Depay​ បង្ហាញ់ខ្លួនឱ្យក្រុមបិសាចក្រហម ៣៣លើក ដោយរកបានតែ ២គ្រាប់ប៉ុណ្ណោះ ធ្វើឱ្យរូបគេ បាត់បង់ឱកាសជាប់ជាជម្រើស១១នាក់ដំបូងរហូតមក។

ប៉ុន្តែទោះជាយ៉ាងណា អតីតខ្សែប្រយុទ្ធមកពី PSV Eindhoven រូបនេះនៅតែមានឱកាសជាប់ជម្រើស ជាតិក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ដដែល។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺរូបគេបានបំប៉ោងសំណាញ់ទី ២គ្រាប់ ក្រោយពេលកីឡាករ Arjen Robben ស៊ុតនាំមុខ១គ្រាប់ ជួយឱ្យក្រុម Holland ទទួល បានជ័យជម្នះលើក្រុម Luxembourg ៣-១​ ៕

0 comments:

Post a Comment

 
More »