Home
Breaking News
Loading...
Wednesday, November 2, 2016

Info Post







បន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា និងអ្នកចាត់ការនៃក្លិបបាល់ទាត់បឹងកេតអង្គរលោក បែ មករា បានទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាពហើយ កាលពីគឺដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្លិបបឹងកេតអង្គរ ជាមួយក្លិបសមាជិកលីគលំដាប់ទី៣ នៅប្រទេសជប៉ុនពោលគឺក្លិប និងផ្ដល់ឱកាសឲ្យ ចាន់ វឌ្ឍនាកា ហ្វឹកហាត់នៅទីនេាះមួយរយះ។ បន្ទាប់ពីហ្វឹកហាត់រួច ម្ចាស់អាវលេខ១១ ក្រុមជម្រើសជាតិនិងវិលត្រលប់មកកាន់មាតុភូមិវិញ ហើយក៏បន្តបេសកម្មជាមួយនិងក្រុមជម្រើសជាតិដែលបានបោះជំរុំហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី។ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេតអង្គរបានធ្វើការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានតាមរយៈសារអេឡិត្រូនិចថា៖ បន្ទាប់ពីរូបគេទៅហ្វឹកហាត់នៅជប៉ុនរួចហើយ ចាន់ វឌ្ឍនាកានិងវិលចូលរួមហ្វឹកហាត់ក្នុងជំរុំហ្វឹកហាត់នៅមជ្ឍមណ្ឌលសាលាបាល់ទាត់បាទីជាមួយនិងក្រុមជម្រើសជាតិភ្លាម ។ ដោយឡែកក្លិបនៅលីគប្រទេសជប៉ុនចង់បាន ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុនម្ដងរួចមកហើយ កាលពីឆ្នាំ ២០១៥ កន្លងទៅប៉ុន្តែក្រោយមកក៏មិនមានដំណឹងតបតមកវិញ។ បើសិនជាការផ្ទេររបស់ ចាន់ វឌ្ឍនាកា អាចសម្រចទៅបាននោះបានន័យថា វឌ្ឍនាកា នឹងក្លាយទៅជាកីឡាករទី ១ របស់កម្ពុជាដែលទៅប្រកបអាជីនៅប្រទេសជប៉ុន។
គួររំលឹកផងដែរថា វគ្គជម្រុះតាមពូលនៃពានរង្វាន់ វគ្គចែកពូល នឹងចាប់ផ្ដើមប្រព្រឹត្តទៅពីថ្ងៃទី ២០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងវគ្គជម្រុះតាមពូល B ដោយនៅថ្ងៃទី ២០ ខែ វិច្ឆិកា ជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតជាមួយ ជម្រើសជាតិម៉ាឡេស៊ី ខណៈប្រកួតទី២ ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយម្ចាស់ផ្ទះមីយ៉ានម៉ា និងប្រកួតចុងក្រោយជួបក្រុមជម្រើសជាតិវៀតណាម៕
Newer Post
Previous
This is the last post.

0 comments:

Post a Comment

 
More »