Home
Breaking News
Loading...
Wednesday, November 2, 2016

Info Post

Arsenal បានវាយបកតាមពីក្រោយបន្ទាប់ពីត្រូវបាននាំមុខ2-0 យកឈ្នះដោយលទ្ធផល 3-2 នៅដីក្រុម Ludogorets ដោយគ្រាប់បាល់នៅចុងម៉ោងរបស់ Mesut Ozilនាទីទី87 ហើយបានឡើងទៅវគ្គ16ក្រុមចុងក្រោយជាលើកទី17ជាប់គ្នា។
កាលពីជើងទីមួយក្រុមArsenalបានយកឈ្នះ6-0នៅដីខ្លួន ប៉ុន្តែនៅជើងទីពីរនេះ ត្រឹមតែ15នាទីប៉ុណ្ណោះពួកគេត្រូវបាននាំមុខ2-0បាត់ទៅហើយ។
Jonathan Cafu បានស៊ុតឲ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី12 ហើយបីនាទីក្រោយមកបានបញ្ជូនបាល់ឲ្យដៃគូរកីឡាករ Claudiu Keseruស៊ុតបន្ថែមគ្រាប់ទីពីរ។
យ៉ាងណាមិញ ការនាំមុខរបស់ក្រុម Ludogorets នេះមិនអាចបន្តបានសូម្បីតែត្រឹមចប់តង់ទីមួយនោះទេ ដោយ Arsenal បានស៊ុតចូលពីរគ្រាប់វាយបកវិញតាមយកស្មើពេលចប់តង់ទីមួយ ដោយគ្រាប់បាល់របស់កីឡាករGranit Xhakaនៅនាទីទី20 និង Olivier Giroud នៅនាទីទី41។
ការប្រកួតទំនងជាឈានទៅរកលទ្ធផលស្មើគ្នាទៅហើយ ប៉ុន្តែនៅនាទីទី87 Ozilបានស៊ុតចូលគ្រាប់ជ័យជំនះវាយបកយកឈ្នះបានសំរេច។

0 comments:

Post a Comment

 
More »