
អ្នកចម្បាំងអង្គរ បានទទួលបរាជ័យក្នុងជំនួបដំបូងនៃពាន់រង្វាន់ AFF Suzuki Cup ក្នុងវគ្គ៨ក្រុមចុងក្រោយ ទល់នឹងក្រុមខ្លាំងម៉ាឡេស៊ី ដោយលទ្ធផល ៣-២ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៥ៈ៣០នាទី។
២គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជា រកបានដោយតារាឆ្នើម ចាន់ វឌ្ឍនាកា ។ ប៉ុន្តែទោះជាយ៉ាងណា ការស៊ុតបញ្ចូលទី២គ្រាប់នេះ មិនអាចជួយឱ្យក្រុមទទួលបានជ័យជម្នះឡើយ។
ឆ្លើយតបទៅអ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា "ខ្ញុំគិតថាក្រុមរបស់យើងធ្វើបានល្អនៅនាទីដំបូង ប៉ុន្តែនៅនាទីចុងក្រោយយើងភ្លាត់ទៅជាចាញ់វិញ ពិតជាសោកស្ដាយ"។
ខ្សែប្រយុទ្ធរូបនេះបានបន្តថា "វាគឺជាប្រកួតដ៏សំខាន់បំផុត តែយើងមិនអាចយកឈ្នះ វាពិតជាគួរឱ្យ សោកស្ដាយមែនទែន" ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួមជាមួយក្រុម ម្ចាស់ផ្ទះមីយ៉ានម៉ា និងក្រុមជម្រើសជាតិវៀតណាម នៅប្រកួតបន្ទាប់ ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFF Suzuki Cup 2016 នេះ ៕

0 comments:
Post a Comment