
ស្របពេលដែលជម្រើសជាតិកម្ពុជាទទួលបរាជ័យ ២-៣ ក្រោមថ្វីជើងរបស់ជម្រើសជាតិម៉ាឡេស៊ី កាលពីម្សិលមិញ ចាន់ វឌ្ឍនាកា គឺកីឡាករដែល មានប្រធានបទច្រើនបំផុត ក្នុងវិស័យព័ត៌មានជាតិ និងអន្តរជាតិ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបឹងកេតអង្គររូបនេះ បានស៊ុតបញ្ចូលទីនាំមុខមួយគ្រាប់ ដែល១គ្រាប់នេះ ត្រូវបានអាជ្ញាកណ្ដាលខ្សែបន្ទាត់លើកទង់ Offside ក៏ប៉ុន្តែអាជ្ញាកណ្ដាលលើទីលាន សម្រេចឱ្យកីឡាករ រូបនេះអូសបាល់រហូតស៊ុតបញ្ចូលទីបានសម្រេច។
ប្រភពអ្នកនិយមតាមដានបាល់ទាត់ជាច្រើន បានបញ្ចេញមិតគាំទ្រ អាជ្ញាកណ្ដាលលើទីលានថា ពិតជាធ្វើបានល្អ ព្រោះកីឡាកររូបនេះមិនមែនឈរលើជំហរ Offside នោះទេ។
ដោយឡែកគេហទំព័រល្បីៗក៏បានចាក់វីឌីអូនេះម្ដងទៀត នឹងបានអះអាងថា គ្រាប់បាល់គឺពិត មិនមែនជាគ្រាប់ Offside នោះផងដែរ។

ងាកមកគេហទំព័រ Foxsports Asia ក៏បានសរសេររៀបរាប់ពីគ្រាប់បាល់ទី២ របស់កីឡាករ ចាន់ វឌ្ឍនាកា ជាគ្រាប់បាល់ស៊ុតបញ្ចូលទីលំដាប់ពិភពលោក (World Class) ផងដែរ ។ "Golden Boy វឌ្ឍនាកា របស់ក្រុមគោព្រៃខៀវ បានទទួលបាល់បញ្ចូនពីមិត្តរួមក្រុម ហើយប្រើល្បឿនអូសបាល់ទៅ ខាងឆ្វេង កាត់ខ្សែការពារម៉ាឡេស៊ី២រូប ហើយប្រើជើងឆ្វេងស៊ុតបញ្ចូលទីបានសម្រេច ជាមួយនឹងគ្រាប់បាល់លំដាប់ World Class ៕ - ប្រែសម្រួល៖ អធិរាជស

0 comments:
Post a Comment