ក្លឹបកំពូលកម្ពុជាភ្នំពេញក្រោនបានខ្ចីយកយុវជនថៃ Somkiat Khunmee ដែលធ្លាប់ហ្វឹកហាត់រយៈពេល២ឆ្នាំនៅប្រទេសអង់គ្លេសមកពីក្លឹប Roi-Et United ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ផ្សេងៗនាពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ Rio Et United និង ភ្នំពេញក្រោន បានប្រកាសចាប់ដៃគូគ្នាថែមទៀតផង។
Page ឈ្មោះ Football Forward Thailand បានផ្សាយដោយស្រង់សំដីរបស់អ្នកចាត់ការទូទៅរបស់ Roi-Et United ថា យុវជនជាខ្សែប្រយុទ្ធអាយុ១៨ឆ្នាំ Somkiat Khunmee នឹងមានឱកាសលេងក្នុងក្របខណ្ឌលីគបាល់ទាត់កំពូលកម្ពុជាជាមួយក្លឹបភ្នំពេញក្រោនដែលជាម្ចាស់ជើងឯកលីគកម្ពុជា៦សម័យរយៈពេលមួយរដូវកាល។ យុវជន Somkiat ដែលមកពី Roi Et United ជាក្លឹបលេងនៅក្របខណ្ឌទី២របស់ថៃ។

ប្រភពបានឲ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះ Roi Et United ក៏បានព្រមព្រៀមនាំយកសមាជិកជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំរបស់ភ្នំពេញក្រោនទៅលេងនៅទឹកដីថៃក្នុងលក្ខណៈខ្ចីជើងផងដែរ។
យុវជន Somkiat Khunmee ធ្លាប់ហ្វឹកហាត់នៅក្លឹប Muangthong United ដែលជាកន្លែងបណ្តុះបណ្តាលថ្នាលយុវជនដ៏ល្អនៅប្រទេសថៃ។ រូបគេធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំថៃដែលបានចេញទៅហ្វឹកហាត់នៅប្រទេសអង់គ្លេសរយៈពេល២ឆ្នាំជាមួយយុវជនទីមួយរបស់ Leicester City។ នេះអាចចាត់ទុកថាជាលើកដំបូងដែលកីឡាករថៃមកលេងនៅលើទឹកដីកម្ពុជា៕

0 comments:
Post a Comment