Home
Breaking News
Loading...
Thursday, November 3, 2016

Info Post

ចាន់ វឌ្ឍនាកា កំពុងល្បីខ្លាំងនាពេលថ្មីៗនេះនៅ ជប៉ុន។ ខណៈកីឡាករ បាល់ទាត់អាស៊ាន ៣ រូបដែលកំពុងលេងនៅជប៉ុនបច្ចុប្បន្ន ដូចខាងក្រោម៖



១- ខ្សែបម្រើ Irfan Bachdim នៃក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី កំពុងលេងឲ្យ Sapporo ក្នុងក្របខ័ណ្ឌលីគលំដាប់ទី២ របស់ ជប៉ុន។ ខ្សែបម្រើរូបនេះលេងឲ្យ ក្រុមនេះបាន៧ ដង និង រកបានមួយគ្រាប់ ក្រោយផ្លាស់ពី Ventforet Kofu នៅក្របខ័ណ្ឌ J1-League។ មុនផ្លាស់ទៅជប៉ុន ខ្សែបម្រើរូបនេះ ធ្លាប់ជាសមាជិក របស់ FC Utrecht នៃប្រទេសហុល្លង់ , និង Chonburi របស់ប្រទេសថៃជាដើម។


២- ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyễn Công Phượng ដែលអ្នកគាំទ្របាល់ទាត់វៀតណាម ហៅថា Messi Vietnam។ យុវជន វ័យ ២១ ឆ្នាំរូបនេះកំពុងលេងឲ្យ Mito HollyHock នៃក្របខ័ណ្ឌលំដាប់ទី២ របស់ជប៉ុន។ អតីតយុវជន Hoàng Anh Gia Lai រូបនេះបង្ហាញខ្លួនឲ្យ Mito HollyHock បាន ៦ លើក ក្រោយផ្លាស់ពី HAGL ក្នុងលក្ខខណ្ឌ ខ្ចីជើងឆ្នាំនេះ។ ពេលលេង U23 វៀតណាម ៣០ លើក រូបគេរកបាន២២ គ្រាប់។


៣- ខ្សែបម្រើ ជម្រើសជាតិវៀតណាម Nguyen Tuan Anh កំពុងលេងឲ្យ Yokohama FC ក្រោយផ្លាស់ពី Hoàng Anh Gia Lai ក្នុងលក្ខខ័ណ្ឌខ្ចីជើងឆ្នាំ ២០១៦ នេះ។ ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះលេងឲ្យ Yokohama FC នៃ លីគលំដាប់ទី២ ជប៉ុន បាន២ ប្រកួតនិង រកបានមួយគ្រាប់។ ក្នុងនាមខ្សែបម្រើ រូបគេរកបានរហូតដល់ ១០ គ្រាប់ឲ្យ U23 វៀតណាម ក្នុងការបង្ហាញខ្លួន ២៥ លើកកន្លងមក៕


0 comments:

Post a Comment

 
More »