Home
Breaking News
Loading...
Monday, November 28, 2016

Info Post

បើសួរទៅកាន់អ្នកគាំទ្រនៃក្របខ័ណ្ឌ Premier League ថាតើអ្នកណាដែលក្លិបគួរតែចុះកុងត្រា ក្នុងនោះចម្លើយ៩ក្នុងចំនោម១០ គឺច្បាស់ណាស់ថា គួរតែកីឡាករ Lionel Messi ឬក៏ Cristiono Ronaldo ។

ក្លិបធំៗនៅអង់គ្លេស នឹងមិនបណ្ដោយឱ្យឱកាសនេះកន្លងផុតពីដៃនោះទេ បើសិនកីឡាករកំពូលទាំងនោះ ចាកចេញពីក្របខ័ណ្ឌ La Liga ដែលរួមមានដូចជា Manchester United, Chelsea និង Manchester City ជាដើម។

យ៉ាងណាមិញ នាពេលថ្មីៗនេះ Griezmann ខ្សែប្រយុទ្ធឆ្នើុមរបស់ក្រុម Atletico Madrid ត្រូវបានគេឱ្យដឹងថា អាចនឹងចាកចេញពីក្របខ័ណ្ឌអេស្ប៉ាញផងដែរ។ ដែលជាគោលដៅធំបំផុតរបស់ក្លិប Manchester United និង Chelsea ។

ប៉ុន្តែមានហេតុផល ៥យ៉ាងដែលក្លិប Manchester United មានលទ្ធភាពផ្ដួល Chelsea ដើម្បីចុះហត្ថ លេខាជាមួយ Antoine Griezmann ៖
1. ស្ថិតិបង្ហាញថា United អសង្ឃឹមចំពោះកីឡាករលំដាប់ពិភពលោក
2. United ត្រូវការអ្នកជំនួស Ibrahimovic នៅពេលដែលគាត់ផុតកិច្ចសន្យា
3. Griezmann និយាយជាញឹកញាប់អំពីល័ក្ខខ័ណ្ឌនៅ United
4. គាត់គឺជាដៃគូល្អបំផុតសម្រាប់ Pogba
5. David Beckham ជាវិរៈបុរសរបស់ Griezmann

ប្រភព៖ Metro

0 comments:

Post a Comment

 
More »