ជំនួបដ៏ស្វិតស្វាញរវាងគូប្រជែងដ៏ធំរបស់ក្លិបយក្សអេស្ប៉ាញ ដែលគេហៅថា El Clasico នឹងឈានចូលមក ដល់នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅកីឡដ្ឋាន Camp Nou ។
ការប្រកួតដែលអស្ចារ្យរវាងក្រុម Barcelona និង Real Madrid គឺជាជំនួបដែលពិភពលោកតែងតែទន្ទឹងរងចាំ និងមិនចង់រំលងហួសនោះឡើយ ។ ប៉ុន្តែអ្វីដែលសំខាន់ គឺថាកីឡាករដែលអាចនឹងមិនបានចូលរួមក្នុងជំនួប El Clasico មានច្រើននាក់ ដោយសារទទួលរងរបួសក្នុងប្រកួតមុនៗ ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាកររបស់លោក Luis Enrique និងលោក Zinedine Zidane នឹងអាចខកខាន៖
- Andres Iniesta របស់ Barcelona របួសសរសៃពួរ
- Gareth Bale របស់ Real Madrid របួសសរសៃពួរសាច់ដុំ
- Samuel Umtiti របស់ Barcelona របួសសរសៃពួរគន្លាក់ជើង
- Toni Kroos របស់ Real Madrid របួសបាក់ឆ្អឹងស្មងជើង
- Alvaro Morata របស់ Real Madrid របួសសរសៃពួរជើង
- Jordi Alba របស់ Barcelona របួសជង្គង់ និងកជើង
- Raphael Varane របស់ Real Madrid របួសសន្លាក់ជង្គង់
- Jeremy Mathieu របស់ Barcelona ចុកចាប់កំភួនជើង
ប្រភព៖ Goal


0 comments:
Post a Comment