អតីតកីឡាកររបស់ Real Madrid ពីររូប Angel di Maria និង Mesut Ozil ប្រហែលជាចង់វិលត្រឡប់មក កាន់ក្លិបចាស់ខ្លួនវិញ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Marca ។
កីឡាករទាំងពីរបានរៀបរាប់ឱ្យដឹងថា ពួកគេរីករាយនឹងការលេងនៅ Los Blanco នាពេលកន្លងមក ហើយកំពុងសម្លឹងរកឱកាសវិលមកចូលរួមនៅកីឡដ្ឋាន Santiago Bernabeu វិញ ក្រោមការដឹងនាំរបស់អ្នកចាត់ ការ Zinedine Zidane ។
កីឡាករសំខាន់ទាំងពីរ បានលេងជាមួយគ្នានៅទឹកដី Los Blanco ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១៣ ក្រោយមក Ozil បានចាកចេញទៅកាន់ក្រុម Arsenal មួយឆ្នាំមុនពេល Angel di Maria ផ្លាស់ទៅកាន់ក្រុម Manchester United ហើយក្រោយមកក៏ទៅ Paris Saint Germain រហូតដល់បច្ចុប្បន្ន ៕
ប្រភព៖ Marca


0 comments:
Post a Comment