ខ្សែបម្រើស្លាបវែលអន្តរជាតិ ចាប់ផ្ដើមហ្វឹកហាត់ស្ដារកាយសម្បទារបស់គាត់ឡើងវិញហើយ បន្ទាប់ពីទទួល ការវះកាត់នៅក្នុងទីក្រុងឡុងដ៍ លើបញ្ហាដែលអាចធ្វើឱ្យគាត់ខកខានបង្ហាញខ្លួនជាច្រើនខែ ។
ក្លិប Real Madrid បានបញ្ជាក់ថា Gareth Bale បានទទួលជោគជ័យលើដំណើរវះកាត់របួសកជើងរបស់គាត់ ។
របាយការណ៍របស់ក្លិបបានឱ្យដឹងថា Bale បានទទួលការវះកាត់នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ដែលទទួលរងការឈឺចាប់នៅកជើងផ្នែកខាងស្ដាំ អំឡុងពេលដែល Real Madrid យកឈ្នះក្រុម Sporting Lisbon ដោយលទ្ធផល ២-១ នៅក្របខ័ណ្ឌ Champions League កាលពីសប្ដាហ៍មុន ។
តាមរបាយការណ៍បានបង្ហាញថា តារាសញ្ជាតិវែលរូបនេះ អាចនឹងសម្រាករយៈពេល៤ខែ ដោយសារការ រងរបួសនេះ។
Bale ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន១៦លើករដូវកាលនេះឱ្យក្រុម Real Madrid ដែលកំពុង ឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga ហើយត្រូវប៉ះក្រុមដែលជាគូប្រជែងស្វិតស្វាញ Barcelona នៅ ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ៕
ប្រភព៖ Goal


0 comments:
Post a Comment