Home
Breaking News
Loading...
Wednesday, November 2, 2016

Info Post
ក្លិប Inter Milan បានសម្រេចចិត្តបណ្ដេញអ្នកចាត់ការ Frank De Boer នៅថ្ងៃអង្គារ ទី០១ វិច្ឆិកា ក្រោយកាន់តំណែងត្រឹម៨៥ថ្ងៃ។
ក្រុមនៃលីគកំពូលអ៊ីតាលីខាងលើបច្ចុប្បន្នស្ថិតនៅលេខ១២ ក្រោយចាញ់ Sampdoria ១-០ និង ជាបរាជ័យលើកទី៥ជាប់ៗគ្នា។
គ្រូបង្វឹកជនជាតិហូឡង់រូបនេះចូលកាន់តំណែងនៅកីឡដ្ឋាន San Siro កាលពីខែសីហា ដោយចុះកិច្ចសន្យា៣ឆ្នាំ ខណៈពេលនោះមានក្លិប២នៅអង់គ្លេស គឺ Everton និង Southampton បានព្យាយាមទាក់ទងរូបលោកដែរ។ ដោយឡែក Inter Milan នឹងទៅផ្ទះ Southampton នៅថ្ងៃព្រហស្បតិ៍ នេះ សម្រាប់ជំនួប UEFA Europa League ហើយគ្រូបង្វឹកឈុតយុជន Stefano Vecchi នឹងដឹកនាំជំនួសបណ្ដោះអាសន្ន។
កាលពី៦ឆ្នាំមុន Inter Milan ជាម្ចាស់ជើងឯក៣កម្មវិធីផ្សេងគ្នា ដូចជា UEFA Champions League, Italian Serie A និង Coppa Italia ក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho។ តែនៅពេលនេះ ពួកគេកំពុងស្វែងរកគ្រូបង្វឹកទី៩ ចាប់ពីពេលនោះមក។
អ្នកចាត់ការ Newcastle United លោក Rafael Benitez, លោក Claudio Ranieri របស់ Leicester City និង គ្រូបង្វឹក Watford លោក Walter Mazzari សុទ្ធសឹងតែធ្លាប់ដឹកនាំ Inter Milan ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ៕

0 comments:

Post a Comment

 
More »