Home
Breaking News
Loading...
Wednesday, November 2, 2016

Info Post
Luis Enrique អ្នកចាត់ការក្រុម Barcelona បានលើកឡើងថា ការបរាជ័យ ៣-១ ក្រោមថ្វីជើងក្រុមអង់គ្លេស Manchester City នៅ UEFA Champions League កីឡដ្ឋាន Etihad យប់មិញ ព្រោះតែកីឡាកររបស់លោក បង្កកំហុសផ្ទាល់ខ្លួនច្រើនពេក។
ក្រុមយក្សអេស្ប៉ាញ បាននាំមុខ Man City ១-០ មុនបន្ទាប់ពី Lionel Messi ស៊ុតនៅនាទី២១ ប៉ុន្តែត្រូវក្រុមមេឃខៀវ តាមស្មើ ១-១ វិញ ដោយការស៊ុតរបស់ Ilkay Guendogan បន្ទាប់ពីខ្សែការពារ Sergi Roberto បង្កកំហុសបញ្ជូនបាល់មិនបានល្អនៅមុខទី ធ្វើឲ្យ Raheem Sterling ឆ្មក់យកបាល់បាន។ ម្ចាស់ផ្ទះបានថែម២គ្រាប់ទៀត នៅតង់ទី២ ដែលរកបានដោយ Kevin de Bruyne ហ្វ្រីឃីតនាទី៥១ និង Guendogan ស៊ុតគ្រាប់ទី៣ ឲ្យ Man City នាទី៧៤ ធ្វើឲ្យក្រុមអ្នកមានបុណ្យ បានត្រឹម០ពិន្ទុត្រឡប់ទៅផ្ទះវិញ។

0 comments:

Post a Comment

 
More »