Home
Breaking News
Loading...
Sunday, November 6, 2016

Info Post

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ មិនត្រូវបានឱ្យចូលលេងសម្រាប់ក្រុមបិសាចក្រហម ក្នុងក្របខ័ណ្ឌព្រីមៀរលីក ជាមួយនឹងក្រុមកាំភ្លើងធំ ក្រោយទទួលបានកាត់លឿងលើកទី៥ ក្នុងពេលប្រកួតទល់នឹងក្រុម Swansea City កាលពីថ្ងៃអាទិត្យនេះ។

Zlatan Ibrahimovic នឹងខកខានលេងឱ្យក្រុម Manchester United ក្នុងជំនួបជាមួយក្រុម Arsenal នៃក្របខ័ណ្ឌ Premier League​ ក្រោយពីទទួលបានកាត់លឿង១ទៀត ក្នុងពេលក្រុមរបស់ខ្លួនយកឈ្នះក្រុម Swansea City ១-៣ ។

ខ្សែប្រយុទ្ធរូបនេះ ទទួលបានកាតលឿងលើកទី៥ ក្នុងការប្រកួតនៅឯកីឡដ្ឋាន Liberty ហើយនឹងត្រូវអង្គុយខាងក្រៅ នៅពេលដែលក្រុមកាំភ្លើងធំធ្វើដំណើរមកកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបញ្ចប់គ្រោះឱ្យលោក Jose Mourinho ដោយទម្លាយសំណាញ់ទី ២គ្រាប់នៅក្នុងតង់ទី១។ តារាជំនាញស៊ុតបញ្ចូលទីរូបនេះ មិនអាចរកគ្រាប់បាល់បានឡើយ ចាប់តាំងដើមខែកញ្ញ ពេលប៉ះជាមួយក្រុម Manchester City មក ប៉ុន្តែបានត្រឡប់មករកគ្រាប់បាល់បាន វិញចំនួន២គ្រាប់ នៅថ្ងៃអាទិត្យនេះ។

ចំណែក Paul Pogba ក៏រកគ្រាប់បាល់បានវិញសម្រាប់ក្រុម Manchester United​ ក្រោមការដឹកនាំ របស់លោក Jose Mourinho ដែលជួយរំកិលឱ្យក្រុមឡើងទៅឈរលេខរៀងទី៦​ក្នុងតារាងពិន្ទុព្រីមៀរលីក ៕

ប្រភព៖ Goal

0 comments:

Post a Comment

 
More »