
ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានចេញសេចក្ដីប្រកាសផ្លូវការមួយ អំពីការការបន្តកិច្ចសន្យារបស់ កីឡាករ Cristiano Ronaldo ដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា នៅវេលាម៉ោង ១ៈ៣០នាទីរសៀល នៅកីឡដ្ឋាន Santiago Bernabeu។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុហ្គាល់រូបនេះ នឹងបន្តកិច្ចសន្យារបស់គាត់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលពិធីនេះមានការចូលរួមដោយប្រធានក្លឹបលោក Florentino Perez និងខ្លួនគាត់ផ្ទាល់។
Cristiano Ronaldo ស៊ុតចូលបាន ៥១គ្រាប់ឱ្យក្លឹបក្នុងរដូលកាល ២០១៥-១៦ និងបានជួយឱ្យក្លឹបលើក ពាន Champions League លើកទី១១ ផងដែរ។ កុងត្រារបស់តារាឆ្នើមរូបនេះ នឹងត្រូវផុតកំណត់នៅ ខែមិថុនា ឆ្នាំ២០១៨ ៕

ប្រភព៖ Real Madrid Official Web

0 comments:
Post a Comment