Home
Breaking News
Loading...
Tuesday, November 22, 2016

Info Post

កីឡាករ Shinji Kagawa ស៊ុតបញ្ចូលទី២គ្រាប់ឱ្យក្រុម Borussia Dortmund ជួយឱ្យក្លិបអាល្លឺម៉ង់មួយនេះ បង្កើតកំណត់ត្រាថ្មីមួយក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ ។

ការប្រកួតដ៏អស្ចារ្យក្នុងតង់ទី១ រវាងក្រុម Borussia Dortmund និងក្រុម Legia Warsaw មានគ្រាប់ស៊ុត បញ្ចូលទីសរុបចំនួន ៧គ្រាប់ ដែលក្រុមរបស់លោក Thomas Tuchel នាំមុខដល់ទៅ៥-២។​

អតីតខ្សែបម្រើរបស់ក្រុម Manchester United បានបំប៉ោងសំណាញ់ទី២គ្រាប់ដំបូងគេឱ្យក្រុម Dortmund ក្រោយពេលក្រុម Legia Warsaw នាំមុខ ១-០ ក្នុង១០នាទីដំបូង។

ក្នុងរយៈពេល ២៥នាទីដំបូង កំណត់ត្រាថ្មីមួយត្រូវបានបង្កើតឡើង ដែលខុសពីការប្រកួតដទៃ ពោលគឺមាន គ្រាប់ស៊ុតបញ្ចូលទីចំនួន ៥គ្រាប់ក្នុងពេលបើកឆាកប្រកួតនេះ ។

លទ្ធផល៖ Borussia Dortmund 
8 - 4 Legia Warszawa

0 comments:

Post a Comment

 
More »