Home
Breaking News
Loading...
Tuesday, November 22, 2016

Info Post

Cristiano Ronaldo មិនចង់បានកំណត់ត្រា Champions League កំឡុងពេលការប្រកួតរបស់ក្រុមយក្ស Real Madrid ទល់នឹងក្រុម Sporting Lisbon នៅអង្គារនេះ។


កីឡាករព័រទុយហ្គាល់អន្តរជាតិរូបនេះ បានវិលទៅជួបក្លិបវ័យយុវជនរបស់គាត់ ក្រោយពីបានស៊ុតបញ្ចូលទី បាន៣គ្រាប់ (Hat-trick) ដើម្បីទម្លាក់ក្រុម Atletico Madrid កាលពីថ្ងៃអាទិត្យ ។

ក្រុមរបស់លោក Zinedane Zidane បានទទួលជ័យជម្នះ ២-១ លើក្រុម Sporting Lisbon ដែលធ្វើបាន ដោយកីឡាករ Raphael Varane និងកីឡាករ Karim Benzema​ ។

ការប្រកួតទល់នឹង Sporting Lisbon គឺជាលើកដំបូងរបស់ Ronaldo ដែលបរាជ័យក្នុងការស៊ុតចំគោលដៅ កំឡុងពេល ប្រកួតជម្រុះពូលនៃក្របខ័ណ្ឌ Champions League សម្រាប់ក្រុម Real Madrid ។

គ្រូបង្វឹក Zidane សង្ឃឹមថា តារាឆ្នើមរបស់លោកម្នាក់នេះ នឹងរកគ្រាប់បាល់បានក្នុងជំនួបចុងក្រោយរបស់ ខ្លួនទល់នឹងក្រុម Borussia Dortmund នៅខែក្រោយ ដែលនឹងកំណត់ថាក្រុមណានឹងគ្រង់ដំណែងកំពូល តារាងនៃពូល F ៕ ប្រភព៖ Metro

0 comments:

Post a Comment

 
More »