Home
Breaking News
Loading...
Tuesday, November 22, 2016

Info Post
ខ្សែបម្រើប្រយុទ្ធ កែវ សុខផេង បានបង្ហោះសារលើទំព័រហ្វេសបុករបស់ខ្លួនឱ្យដឹងថា លោកលី តេហ៊ុន គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្ត ដកហូតទូរសព្ទពីកីឡាករទាំងអស់ទុកមួយរយៈ ដើម្បីយកពេលមកប្រមូលផ្ដុំអារម្មណ៍ឱ្យ បានល្អ ត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

គ្រូបង្វឹងសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានសម្រេចចិត្តចាត់វិធានការបែបនេះ ក្រោយពេលដែលក្រុម ជម្រើសជាតិកម្ពុជា កំពុងត្រូវការពិន្ទុជាចាំបាច់ ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គពាក់កណ្ដាល់ផ្ដាច់ ព្រ័ត្រជាបន្តទៀត ក្រោយចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-២ ក្នុងថ្ងៃប្រកួតបើកឆាក កាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅ ៕ 

0 comments:

Post a Comment

 
More »