Home
Breaking News
Loading...
Monday, November 21, 2016

Info Post

ថ្មីៗ នេះក្រោយខ្សែប្រយុទ្ធលេចធ្លោរ ចាន់ វឌ្ឍនាកា ត្រូវបានព័ត៌មានជាច្រើនចុះផ្សាយថា រូបគេនឹងផ្ទេរទៅលេង នៅក្លិបជប៉ុន។ ប៉ុន្តែយ៉ាងមិញ ផេកផ្លូវការរបស់ក្លិបបឹងកេតអង្គរ បានច្រានចោលនូវពាក្យចរចាមអារ៉ាម ទាំងនោះ ថាមិនពិតនោះទេ ។ ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ក្លិប:
ក្លិបបឹងកេតអង្គរ មានកិត្តិយសសូមប្រកាសច្រានចោលពាក្យចចាមអារ៉ាមមិនពិតជុំវិញខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលបណ្ដាញផ្សព្វផ្សាយមួយចំនួនចុះផ្សាយថាក្លិប Fujieda MYFC ព្រមព្រៀងលក្ខខណ្ឌគ្រប់យ៉ាង ឬ វឌ្ឍនាកា នឹងទៅចូលរួមក្លិបនៃលីគទី៣ជប៉ុនមួយនេះក្រោយចប់ភារកិច្ចនៅ AFF Suzuki Cup 2016 និង Toyota Mekong Club Championship។
ក្លិបបឹងកេតអង្គរ សូមបញ្ជាក់ថាក្លិប Fujieda MYFC ពិតជាបានដាក់សំណើផ្លូវការមកកាន់ក្លិបពិតមែន ប៉ុន្តែសាមីកីឡាករមិនទាន់ធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ។
ទន្ទឹមនឹងនេះដែរ ក្លិបបឹងកេតអង្គរ សូមសំណូមពរដល់បណ្ដាញផ្សព្វផ្សាយនានា សូមមេត្តាចៀសវាងការចុះផ្សាយពាក្យចចាមអារ៉ាមមិនពិតប្រាកដដែលអាចប៉ះពាល់ដល់ស្មារតីកីឡាករ ដើម្បីទុកពេលវេលាឱ្យ វឌ្ឍនាកា បានផ្ដោតអារម្មណ៍ពេញលេញក្នុងការជួយក្រុមជម្រើសជាតិកម្ពុជាដែលកំពុងប្រកួតនៅជុំផ្ដាច់ព្រ័ត្រ AFF Suzuki Cup ជាលើកដំបូងគិតតាំងពីឆ្នាំ២០០៨មក៕

ប្រភព៖ FB បឹងកេតអង្គរ

0 comments:

Post a Comment

 
More »