លោកអ្នកប្រាកដជាស្គាល់កីឡាករសញ្ជាតិប្រស៊ីល Neymar JR ដែលជាកីឡាករជម្រើសជាតិដ៏ឆ្នើមមួយសម្រាប់ប្រទេសទាំងមូល ក៏ដូចជាក្រុម Barcelona ផងដែរ។ មុនពេលកីឡាកររូបនេះបានឈានមកដល់ពេលសព្វថ្ងៃ លោកបានឆ្លងកាត់ការលំបាក តោកយ៉ាកជាច្រើនរួមទាំងបញ្ហាគ្រួសារផងដែរ។ កីឡាករ Neymar ពុំសូវចុះសម្រុងក្នុងគ្រួសារឡើយ ជាពិសេសគឺមួយនឹងឪពុករបស់គាត់ផ្ទាល់។ ថ្ងៃមួយមានរឿងមិនគួរឲ្យជឿំមួយបានកើតឡើងចំពោះរួបគាត់ ដែលមានតំណាលដូចខាងក្រោម៖
Neymar: “ខ្ញុំចាំបានថានៅថ្ងៃមួយ ឪពុករបស់ខ្ញុំបានពឹងខ្ញុំឲ្យទៅបង់ថ្លៃភ្លើងជាមួយនឹងលុយមួយចំនួន ប៉ុន្ដែខ្ញុំមិនបានយកលុយនោះទៅបង់ថ្ងៃភ្លើងទេ ខ្ញុំបែរជាយកវាទៅទិញឆ្នោត ដើម្បីផ្សងសំណាងយករថយន្ដសេរីថ្មីមួយគ្រឿងទៅវិញ ពេលទៅដល់ផ្ទះ ខ្ញុំបាននិយាយប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ឪពុករបស់ខ្ញុំ ដោយពន្យល់ប្រាប់គាត់ថា ប្រសិនបើខ្ញុំឈ្នះការផ្សេងសំណាងនេះ ខ្ញុំនឹងយករថយន្ដ នាំប៉ាដើរលេងគ្រប់ទីកន្លែង តែអ្វីដែលខ្ញុំបានទទួលពីប៉ារបស់ខ្ញុំវិញនោះគឺ រំពាត់ និងខ្សែក្រវ៉ាត់ទៅវិញ។
លុះដល់ស្អែកឡើងមានមនុស្សចុចកណ្ដឹងផ្ទះ ប៉ារបស់ខ្ញុំបានក្រោកឡើងទៅបើកទ្វា នៅពេលបើកទ្វាររួច គាត់ក៏បានឃើញរថយន្ដសេរីថ្មីមួយគ្រឿង នៅមុខផ្ទះ គាត់ក៏ស្រែកហៅ ម៉ាក និងអ្នកដទៃទៀតក្នុងផ្ទះ រួមទាំងខ្ញុំឲ្យមកមើល ពេលនោះយើងទាំងអស់គ្នាបានយំ ខ្ញុំយំខ្លាំងជាងគេ ព្រោះឡានទំនើបនោះគឺជាឡានរបស់ក្រុមហ៊ុនអគ្គីសនី ដែលមកដើម្បីកាត់ខ្សែភ្លើងផ្ទះខ្ញុំចោល ហើយអ្វីដែលរិតតែមិនគួរឲ្យជឿនោះ គឺខ្ញុំទទួលបានរំពាត់ និងខ្សែក្រវ៉ាត់ម្ដងទៀត”៕


=))
ReplyDelete