កីឡាករ Sergio Aguero គឺជាគោលដៅមួយរបស់ក្រុមReal Madrid នៅរដូវក្តៅឆ្នាំក្រោយ បើទោះបីជាក្លឹបប្រឈមនឹងការជាប់បំរាមផ្ទេរកីឡាករក៏ដោយ។
ក្រុមលោក Zinedine Zidane នៅតែត្រៀមទិញកីឡាករនៅរដូវក្តៅឆ្នាំក្រោយនេះ ខណៈពួកគេបន្តតវ៉ានឹងការដាក់បំរាមផ្ទេរកីឡាករដោយ FIFA ។
ខ្សែប្រយុទ្ធក្រុម Manchester City ម្នាក់នេះគឺជាម្នាក់ក្នុងចំនោមកីឡាករមួយចំនួនដែលReal Madrid ចាប់អារម្មណ៍ នេះបើយោងតាមសារព័ត៌មាន Daily Mirror។
ក្រុមReal ក៏កំពុងឃ្លាំមើលខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Pierre-Emerick Aubameyang ផងដែរ។
Aguero នៅសល់បីឆ្នាំកន្លះទៀតក្នុងកុងត្រា ហើយបានអះអាងថាខ្លួនរីករាយនៅ City ដែលមិនចង់លក់គាត់ដូចគ្នា។


0 comments:
Post a Comment